23 ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសំរេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចំរៀងចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុបទាំងអស់ហើយ ទ្រង់នឹងដំកើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។