យេរេមា 10:1-5 KHSV

1 ជន‌ជាតិ​អ៊ីស្រា‌អែល​អើយចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា!

2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«មិន​ត្រូវ​យក​តម្រាប់​តាម​ប្រជា‌ជាតិ​នានា​ឡើយហើយ​ក៏​មិន​ត្រូវ​ញ័រ​រន្ធត់​ចំពោះ​ទី​សម្គាល់ផ្សេងៗ​នៅ​លើ​មេឃដូច​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែរ។

3 ជំនឿ​សាសនា​របស់​សាសន៍​នានាសុទ្ធ​តែ​ឥត​បាន​ការ។ពួក​គេ​កាប់​ដើម​ឈើ​ពី​ក្នុង​ព្រៃហើយ​ជាង​ក៏​យក​ពន្លាក​មក​ដាប់​ឆ្លាក់​ធ្វើ​ជា​រូប

4 រួច​គេ​យក​ប្រាក់ និង​មាស​ស្រោប​ពី​លើ។បន្ទាប់​មក គេ​យក​ដែក​គោល និង​ញញួរមក​ដំ​ភ្ជិត​រូប​នោះ​កុំ​ឲ្យ​រង្គើ។

5 ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេគឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អីព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។