1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាស តាមរយៈព្យាការីយេរេមា ស្ដីអំពីបាប៊ីឡូន និងស្រុកខាល់ដេ។
2 «ចូរប្រកាសប្រាប់ប្រជាជាតិនានាចូរប្រាប់ឲ្យពួកគេដឹងចូរលើកទង់សញ្ញាឡើង!ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ!ចូរប្រកាសថា:សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ!ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំរូបបដិមារបស់ពួកគេត្រូវអាម៉ាស់ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
3 ប្រជាជាតិមួយនៅទិសខាងជើងលើកទ័ពមកវាយក្រុងបាប៊ីឡូនធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសានគ្មាននរណារស់នៅទៀតទេគឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះអស់គ្មានសល់។
4 នៅគ្រានោះ កូនចៅអ៊ីស្រាអែលនិងកូនចៅយូដា វិលត្រឡប់មកវិញជាមួយគ្នាពួកគេដើរផង យំផងហើយស្វែងរកព្រះអម្ចាស់ ជាព្រះរបស់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-។
5 ពួកគេនឹងស៊ើបសួររកផ្លូវទៅក្រុងស៊ីយ៉ូនហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។ពួកគេរួមរស់ជាមួយព្រះអម្ចាស់ដោយចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាសម្ពន្ធមេត្រីដែលពួកគេមិនបំភ្លេចឡើយ។
6 ប្រជាជនរបស់យើងប្រៀបបាននឹងហ្វូងចៀមដែលវង្វេងបាត់។ពួកគង្វាលបាននាំពួកគេឲ្យវង្វេងដោយពង្វាងទៅតាមភ្នំនានា។ចៀមរបស់យើងដើរពីភ្នំមួយទៅភ្នំមួយរហូតដល់ភ្លេចក្រោលរបស់ខ្លួន។
7 អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់ហើយបច្ចាមិត្តរបស់ពួកគេពោលថា:“បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេព្រោះពួកគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់!”។ដូនតារបស់ពួកគេបានសង្ឃឹមលើព្រះអម្ចាស់ដែលជាប្រភពនៃសេចក្ដីសុចរិត។
8 ចូរនាំគ្នារត់ចេញពីក្រុងបាប៊ីឡូនចូរចាកចេញពីស្រុកខាល់ដេ!ចូរធ្វើដូចជាពពែឈ្មោលដែលនៅខាងមុខហ្វូងចៀម។
9 យើងនឹងប្រមូលប្រជាជាតិនានាដែលជាមហាអំណាច ពីស្រុកខាងជើងឲ្យមកវាយលុកក្រុងបាប៊ីឡូន។ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ពវាយយកក្រុងនេះព្រួញរបស់ពួកគេបាញ់មិនចេះខុសទេគឺប្រៀបដូចជាទាហានដ៏មានថ្វីដៃដែលឥតត្រឡប់មកវិញដោយពុំបានប្រហារជីវិតមនុស្សឡើយ។
10 ខ្មាំងនឹងរឹបអូសយកសម្បត្តិរបស់ស្រុកខាល់ដេហើយអស់អ្នកដែលរឹបអូសយកសម្បត្តិរបស់ស្រុកនោះ មុខជាបានស្កប់ស្កល់មិនខាន- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11 ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូសយកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើងម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ!ចូរលោតដូចគោញីដែលកំពុងពេញកម្លាំងចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ!
12 ក្រុងបាប៊ីឡូនជាម្ដាយរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់ ហើយបាក់មុខ។បាប៊ីឡូននឹងក្លាយទៅជាប្រជាជាតិមួយអន់ជាងគេបំផុតទឹកដីរបស់គេក្លាយទៅជាទីស្មសានជាដីហួតហែង និងជាព្រៃល្បោះ»។
13 ដោយសារព្រះពិរោធរបស់ព្រះអម្ចាស់បាប៊ីឡូននឹងក្លាយទៅជាកន្លែងដែលគ្មាននរណារស់នៅគឺក្រុងបាប៊ីឡូនទាំងមូលនឹងវិនាសហិនហោចអស់អ្នកដែលដើរក្បែរនោះ នឹងព្រឺសម្បុរហើយស្រឡាំងកាំងដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។
14 ទ័ពបាញ់ព្រួញអើយ ចូរតំរៀបគ្នាវាយលុកនិងព័ទ្ធជុំវិញក្រុងបាប៊ីឡូនទៅ!ចូរបាញ់ព្រួញតម្រង់ទៅក្រុងនេះដោយឥតខ្លាចខាតព្រួញឡើយដ្បិតក្រុងនេះបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់!
15 ចូរស្រែកជយឃោសពីគ្រប់ទិសទីដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។គ្រឹះរបស់វាត្រូវកក្រើកហើយកំពែងរបស់វាក៏រលំដែរដ្បិតព្រះអម្ចាស់សងសឹកនឹងក្រុងនេះដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូនដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែលពួកគេធ្លាប់ប្រព្រឹត្ត។
16 ចូរកុំទុកឲ្យមានអ្នកសាបព្រោះឬអ្នកច្រូតកាត់ រស់នៅក្នុងស្រុកបាប៊ីឡូនទៀតឡើយ។រីឯជនបរទេសរស់នៅក្នុងក្រុងនេះ ត្រូវរត់គេចពីមុខដាវរបស់កងទ័ពដែលមកវាយលុកហើយម្នាក់ៗវិលទៅរកប្រជាជននិងរត់ទៅស្រុកកំណើតរបស់ខ្លួនវិញ។
17 អ៊ីស្រាអែលប្រៀបបាននឹងចៀមវង្វេងដែលត្រូវហ្វូងសិង្ហដេញខាំមុនដំបូង ស្ដេចស្រុកអាស្ស៊ីរីខាំអ៊ីស្រាអែលបន្ទាប់មក នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនហែកស៊ី និងកម្ទេចឆ្អឹងអ៊ីស្រាអែល។
18 ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖«យើងនឹងធ្វើទោសស្ដេចស្រុកបាប៊ីឡូននិងស្រុករបស់គេដូចយើងបានធ្វើទោសស្ដេចស្រុកអាស្ស៊ីរីដែរ។
19 យើងនឹងនាំជនជាតិអ៊ីស្រាអែលឲ្យវិលត្រឡប់មកស្រុករបស់ខ្លួនវិញពួកគេនឹងរស់នៅលើភ្នំកើមែល និងភ្នំបាសានហើយពួកគេនឹងបរិភោគឆ្អែតបរិបូណ៌នៅលើភ្នំអេប្រាអ៊ីម និងភ្នំកាឡាដ។
20 នៅគ្រានោះ គេរកមើលកំហុសរបស់ជនជាតិអ៊ីស្រាអែលលែងឃើញទៀតហើយរីឯអំពើបាបរបស់ជនជាតិយូដាក៏ពុំឃើញមានទៀតដែរដ្បិតយើងលើកលែងទោសអស់អ្នកដែលយើងទុកឲ្យនៅសេសសល់ពីស្លាប់»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21 «ចូរឡើងទៅវាយលុកស្រុកមេរ៉ាថែមវាយលុកអ្នកស្រុកពេកូដចូរកម្ទេច និងប្រហារពួកគេឥតទុកឲ្យនៅសល់អ្វីឡើយចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើងបានបង្គាប់ដល់អ្នក»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
22 នៅក្នុងស្រុក មានឮសូរសំឡេងសឹកសង្គ្រាមនិងមហន្តរាយ។
23 បាប៊ីឡូនដែលប្រៀបដូចជាញញួរដំកម្ទេចផែនដីទាំងមូលបែរជាបាក់បែកខ្ទេចខ្ទីអស់!ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសានក្នុងចំណោមប្រជាជាតិនានាដូច្នេះ!
24 បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នកហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួនពេលគេឃើញអ្នក គេចាប់យកភ្លាមព្រោះអ្នកហ៊ានរករឿងព្រះអម្ចាស់។
25 ព្រះអម្ចាស់បានបើកឃ្លាំងរបស់ព្រះអង្គហើយយកគ្រឿងសស្ត្រាវុធនៃព្រះពិរោធចេញមកដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលត្រូវការប្រើគ្រឿងសស្ត្រាវុធទាំងនេះ នៅស្រុកខាល់ដេ។
26 ចូរនាំគ្នាមកពីទីដាច់ស្រយាលនៃផែនដីដើម្បីវាយប្រហារបាប៊ីឡូនចូរបើកជង្រុករបស់ពួកគេចូរកម្ទេចក្រុងនេះ ហើយបំផ្លាញទាំងអស់ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់កុំទុកឲ្យនៅសេសសល់អ្វីឡើយ។
27 ចូរសម្លាប់មេទ័ពទាំងអស់នៅស្រុកនោះដូចគោដែលគេសម្លាប់នៅទីសត្តឃាត!ពួកគេមុខជាវេទនាពុំខានដ្បិតថ្ងៃដែលពួកគេទទួលទារុណកម្មមកដល់ហើយ។
28 ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុងបាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា ព្រះអម្ចាស់ ជាព្រះនៃយើង ទ្រង់សងសឹកហើយគឺព្រះអង្គសងសឹកពួកបាប៊ីឡូនព្រោះគេបានកម្ទេចព្រះវិហាររបស់ព្រះអង្គ!
29 ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូនចូរបោះទ័ពជុំវិញក្រុងនេះកុំឲ្យនរណាម្នាក់រត់រួចឡើយ។ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណាចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរដ្បិតពួកគេវាយឫកព្រហើនដាក់ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
30 «ហេតុនេះហើយបានជានៅថ្ងៃនោះយុវជនរបស់ពួកគេដួលស្លាប់នៅតាមផ្លូវរីឯទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31 ក្រុងបាប៊ីឡូនដ៏ព្រហើនអើយយើងនឹងដាក់ទោសអ្នកថ្ងៃដែលអ្នកទទួលទារុណកម្មមកដល់ហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។
32 ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួលគ្មាននរណាជួយលើកវាឡើងវិញទេយើងដុតកម្ទេចក្រុងនានានៅស្រុកបាប៊ីឡូនហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។
33 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាត្រូវបាប៊ីឡូនសង្កត់សង្កិនរួមជាមួយគ្នាអស់អ្នកដែលបានកៀរពួកគេទៅជាឈ្លើយនៅតែឃុំពួកគេទុកដដែលមិនព្រមលែងពួកគេឡើយ»។
34 ប៉ុន្តែ ព្រះដែលលោះពួកគេទ្រង់ប្រកបដោយឫទ្ធានុភាពព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ព្រះអង្គពិតជារកយុត្តិធម៌ឲ្យពួកគេហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យអ្នកស្រុកបាប៊ីឡូនកើតចលាចល។
35 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរយកដាវទៅប្រហារជនជាតិខាល់ដេអ្នកក្រុងបាប៊ីឡូនព្រមទាំងមន្ត្រី និងអ្នកប្រាជ្ញរបស់ពួកគេ។
36 ចូរយកដាវទៅប្រហារគ្រូហោររបស់ពួកគេ!អ្នកទាំងនោះជាមនុស្សវិកលចរិត!ចូរយកដាវទៅប្រហារទាហានដ៏ខ្លាំងពូកែរបស់ពួកគេអ្នកទាំងនោះត្រូវរលំហើយ!
37 ចូរយកដាវទៅប្រហារសេះនិងរទេះចំបាំងរបស់ពួកគេហើយប្រហារជនបរទេសដែលមកជួយច្បាំងរួមជាមួយពួកគេដែរ!អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី!ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេហើយរឹបអូសយកទាំងអស់ទៅ!
38 ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេឲ្យរីងស្ងួត!ដ្បិតស្រុកនេះពោរពេញដោយរូបបដិមាពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោងដ៏គំរក់របស់ខ្លួន។
39 ហេតុនេះហើយបានជាសត្វព្រៃ និងសត្វសាហាវនាំគ្នាមកស្នាក់អាស្រ័យនៅក្នុងក្រុងនេះសត្វត្មាតក៏មកធ្វើសំបុករស់នៅដែរគ្មានមនុស្សរស់នៅអស់កល្បជាអង្វែងតរៀងទៅ។
40 ក្រុងនេះប្រៀបបាននឹងក្រុងសូដុម និងកូម៉ូរ៉ាព្រមទាំងក្រុងឯទៀតៗដែលព្រះជាម្ចាស់បានបំផ្លាញគឺគ្មាននរណាមករស់នៅទៀតឡើយហើយក៏គ្មានមនុស្សណាមកតាំងទីលំនៅទៀតដែរ»។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
41 មើល៍! មានកងទ័ពមកពីទិសខាងជើងប្រជាជាតិមួយ និងស្ដេចដ៏ខ្លាំងពូកែទាំងឡាយចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
42 ពួកគេលើកធ្នូ លើកលំពែងឡើងពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេសន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រពួកគេជិះសេះមកហើយតំរៀបគ្នាជាក្បួនទ័ពដើម្បីវាយលុកក្រុងបាប៊ីឡូន!
43 ស្ដេចស្រុកបាប៊ីឡូនបានឮដំណឹងនេះក៏ទន់ដៃទន់ជើង អន្ទះសានិងឈឺចាប់ដូចស្ត្រីហៀបនឹងសម្រាលកូន។
44 សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណាយើងក៏នឹងធ្វើឲ្យអ្នកស្រុកបាប៊ីឡូនរត់ចេញទៅរហ័សយ៉ាងនោះដែរ។យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបានជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។តើមាននរណាអាចផ្ទឹមស្មើនឹងយើង?តើនរណាហ៊ានប្ដឹងយើង?តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?
45 ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែលព្រះអម្ចាស់សម្រេចធ្វើ ចំពោះបាប៊ីឡូននិងគម្រោងការដែលព្រះអង្គគ្រោងទុកដើម្បីដាក់ទោសអ្នកស្រុកខាល់ដេ!សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅដូចកូនចៀមដែលគេកៀរយកទៅព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេឲ្យហិនហោចទៀតផង។
46 ពេលក្រុងបាប៊ីឡូនរលំ ផែនដីក៏កក្រើកមានសម្រែកលាន់ឮឡើងក្នុងចំណោមប្រជាជាតិទាំងឡាយ។