យេរេមា 47 KHSV

ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​ភីលីស្ទីន

1 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន‌ជាតិ​ភីលីស្ទីន មុន​ពេល​ព្រះ‌ចៅ​ផារ៉ោន​មក​វាយ​ក្រុង​កាសា។

2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«មាន​ទឹក​ជន់​ឡើង​នៅ​ទិស​ខាង​ជើងហើយ​ក្លាយ​ទៅ​ជា​ទន្លេ​ហូរ​យ៉ាង​ខ្លាំងលិច​ស្រុក និង​អ្វីៗ​ដែល​នៅ​ក្នុង​ស្រុកលិច​ក្រុង​នានា និង​ប្រជា‌ជន​នៅ​ក្នុង​ក្រុង។មនុស្ស‌ម្នា​នាំ​គ្នា​ស្រែកអ្នក​ស្រុក​ទាំង​មូល​បន្លឺ​សំឡេង​យ៉ាង​រន្ធត់

3 ព្រោះ​ឮ​ស្នូរ​សន្ធឹក​ជើង​សេះនិង​សន្ធឹក​កង់​រទេះ​ចំបាំង​លាន់​ឮ​យ៉ាង​ទ្រហឹងអឹង‌អាប់​ដូច​ផ្គរ‌លាន់។ដោយ​អស់​កម្លាំង​ពេក ឪពុក​លែង​ងាក​មើលមក​កូន​របស់​ខ្លួន​ទៀត។

4 ថ្ងៃ​ដែល​ស្រុក​ភីលីស្ទីន​ត្រូវ​ហិន‌ហោចបាន​មក​ដល់​ហើយ!ថ្ងៃ​នោះ អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូនលែង​មាន​នរណា​អាច​ជួយ​ទៀត​ឡើយដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ស្រុក​ភីលីស្ទីនគឺ​ពួក​អ្នក​ដែល​នៅ​សេស‌សល់​ពី​កោះ​កាប់‌ថោរ។

5 ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះក្រុង​អាស្កា‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។អ្នក​ស្រុក​វាល​ទំនាប​ដែល​នៅ​សេស‌សល់​អើយតើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួនដល់​កាល​ណា​ទៀត?

6 អ្នក​រាល់​គ្នា​ពោល​ថា “ដាវ​របស់​ព្រះ‌អម្ចាស់​អើយដល់​ពេល​ណា​ទើប​សម្រាក?ចូរ​ចូល​ទៅ​ក្នុង​ស្រោម​វិញហើយ​សម្រាក​ឲ្យ​ស្ងៀម​ទៅ!”

7 បើ​ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ឲ្យ​វា​ទៅ​ប្រហារក្រុង​អាស្កា‌ឡូននិង​តំបន់​តាម​មាត់​សមុទ្រ​ហើយ​នោះតើ​ឲ្យ​ដាវ​នៅ​ស្ងៀម​ដូច​ម្ដេច​បាន?វា​ត្រូវ​តែ​តម្រង់​ទៅ​រក​ទី​នោះ!»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52