យេរេមា 15 KHSV

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទោះ​បី​ម៉ូសេ និង​សាំយូ‌អែល មក​អង្វរ​យើង​ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ក្ដី ក៏​យើង​មិន​អត់‌អោន​ឲ្យ​ពួក​គេ​ដែរ។ ចូរ​បណ្ដេញ​ប្រជា‌ជន​នេះ​ឲ្យ​បាត់​ពី​មុខ​យើង​ទៅ!

2 ពេល​គេ​សួរ​អ្នក​ថា “តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ណា?” នោះ​ត្រូវ​ឆ្លើយ​វិញ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់អ្នក​នោះ​ត្រូវ​តែ​ស្លាប់អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​មុខ​ដាវអ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ!អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​អត់​ឃ្លានអ្នក​នោះ​នឹង​ស្លាប់​ដោយ​អត់​ឃ្លាន!អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ជាប់​ជា​ឈ្លើយអ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ!»។

3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រើ​គ្រោះ​កាច​បួន​យ៉ាង សម្រាប់​ដាក់​ទោស​ពួក​គេ គឺ​ដាវ​នឹង​ប្រហារ​ពួក​គេ ឆ្កែ​នឹង​ខាំ​ពួក​គេ​អូស​យក​ទៅ ហើយ​ត្មាត​ព្រម​ទាំង​ចចក​នឹង​ត្របាក់​ស៊ី​ពួក​គេ ឥត​នៅ​សេស‌សល់​អ្វី​ឡើយ។

4 ពេល​ឃើញ​គ្រោះ​កាច​ទាំង​នេះ នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នឹង​ញ័រ​រន្ធត់។ ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ម៉ាណា‌សេ បុត្រ​របស់​ហេសេ‌គា ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡឹម។

5 យេរូ‌សាឡឹម​អើយ គ្មាន​នរណា​អាណិត​អ្នកគ្មាន​នរណា​ស្រណោះ​អ្នកគ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់​ឈឺ‌ឆ្អាល​នឹង​អ្នក​ទេ

6 ដ្បិត​អ្នក​បាន​បោះ​បង់​ចោល​យើង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -អ្នក​បាន​បែរ​ខ្នង​ដាក់​យើងហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នកយើង​បំផ្លាញ​អ្នក​ឲ្យ​វិនាសយើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។

7 យើង​នឹង​រែង​ប្រជា‌ជន​នេះ​នៅ​តាម​ស្រុក​នានាយើង​កំចាត់‌កំចាយ​ពួក​គេយើង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វិនាសដោយ​បាត់​បង់​កូន​ចៅដ្បិត​ពួក​គេ​ពុំ​ព្រម​ងាក​ចេញ​ពីផ្លូវ​ដ៏​អាក្រក់​របស់​ខ្លួន​ឡើយ។

8 យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ត្រី​មេម៉ាយ​ច្រើន​ជាងគ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។យើង​នឹង​នាំ​មហន្ត‌រាយ​មក​លើ​ពួក​គេទាំង​កណ្ដាល​ថ្ងៃ​ត្រង់គឺ​មក​លើ​ម្ដាយ​របស់​ទាហាន​ដែល​នៅ​ក្មេងយើង​ធ្វើ​ឲ្យ​ស្ត្រី​នោះ​តក់‌ស្លុត ញ័រ​រន្ធត់។

9 ស្ត្រី​ដែល​បង្កើត​បាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់បែរ​ជា​បាត់​បង់​កូន​អស់ ហើយ​អស់​សង្ឃឹមពន្លឺ​របស់​នាង​លិច​បាត់​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់នាង​ត្រូវ​បាក់​មុខ និង​អាម៉ាស់​យ៉ាង​ខ្លាំង។រីឯ​អ្នក​ដែល​នៅ​សេស‌សល់យើង​នឹង​ប្រគល់​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារដោយ​មុខ​ដាវ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ពាក្យ​ត្អូញ‌ត្អែរ​របស់​លោក​យេរេមា

10 អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វីបើ​ខ្ញុំ​វេទនា​បែប​នេះ!អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរតែ​ពួក​គេ​ជេរ​ប្រទេច‌ផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។

11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យើង​បាន​លោះ​អ្នកដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខនៅ​គ្រា​មាន​ទុក្ខ​វេទនា និង​គ្រា​មាន​អាសន្នយើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក។

12 គ្មាន​នរណា​អាច​កាច់​បំបាក់ដែក​មក​ពី​ស្រុក​ខាង​ជើង ឬ​លង្ហិន​ឡើយ។

13 យូដា​អើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មានដែល​អ្នក​ប្រព្រឹត្ត​ពាស‌ពេញ​លើ​ទឹក​ដី​នេះយើង​នឹង​ឲ្យ​ខ្មាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិទាំង​ប៉ុន្មាន​របស់​អ្នក។

14 យើង​នឹង​ឲ្យ​ខ្មាំង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយនៅ​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់ដ្បិត​កំហឹង​របស់​យើង​កំពុង​តែ​ឆេះ‌ឆួល​ឡើងទាស់​នឹង​អ្នក​រាល់​គ្នា»។

15 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​អ្វីៗ​ទាំង​អស់សូម​នឹក​ដល់​ទូលបង្គំ​ផងសូម​យាង​មក​ជួយ​ទូលបង្គំនិង​សង‌សឹក​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ!សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​រង​គ្រោះដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ចំពោះ​ខ្មាំង​សត្រូវ​នោះ​ឡើយ។សូម​ជ្រាប​ថា ព្រោះ​តែ​ព្រះ‌អង្គទូលបង្គំ​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ។

16 ពេល​ទូលបង្គំ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំពោរ‌ពេញ​ដោយ​អំណរ និង​សុភមង្គល ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយទូលបង្គំ​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​ព្រះ‌អង្គ។

17 ទូលបង្គំ​ពុំ​បាន​អង្គុយ​សប្បាយ​រួម​ជា​មួយពួក​លេង​សើច​ឡើយគឺ​ព្រះ‌អង្គ​បង្ខំ​ទូលបង្គំ​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេដ្បិត​ទូលបង្គំ​ពោរ‌ពេញ​ដោយ​កំហឹងរួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

18 ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ចេះ​តែ​ឈឺ​ចុក​ចាប់ជា‌និច្ច​បែប​នេះ?ហេតុ​អ្វី​បាន​ជា​មុខ​របួស​ទូលបង្គំមិន​ព្រម​ជា​សះ​ដូច្នេះ?ព្រះ‌អង្គ​ពិត​ជា​ធ្វើ​ឲ្យ​ទូលបង្គំ​ខក​ចិត្តដូច​ប្រភព​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់​ឬ!

19 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖«ប្រសិន​បើ​អ្នក​វិល​ត្រឡប់​មក​រក​យើងនោះ​យើង​នឹង​ឲ្យ​អ្នក​វិល​ត្រឡប់មក​បំពេញ​មុខ‌ងារ​បម្រើ​យើង​វិញ។ប្រសិន​បើ​អ្នក​ពោល​ពាក្យ​មាន​ខ្លឹមសារជា​ជាង​ពោល​ពាក្យ​ឥត​បាន​ការយើង​នឹង​ប្រើ​អ្នក​ឲ្យ​នាំ​ពាក្យ​របស់​យើង។ពេល​នោះ ជន‌ជាតិ​យូដា​នឹង​វិល​មក​រក​អ្នកគឺ​មិន​មែន​អ្នក​ទេ ដែល​នឹង​ទៅ​រក​ពួក​គេ។

20 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រៀប​ដូច​ជាកំពែង​លង្ហិន​ដ៏​មាំ នៅ​ចំពោះ​មុខ​ប្រជា‌ជន​នេះពួក​គេ​នឹង​នាំ​គ្នា​វាយ​ប្រហារ​អ្នកតែ​ពុំ​អាច​ឈ្នះ​អ្នក​ឡើយដ្បិត​យើង​នៅ​ជា​មួយ​អ្នកដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

21 យើង​នឹង​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពីកណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់យើង​នឹង​ដោះ​លែង​អ្នក​ពី​អំណាច​របស់មនុស្ស​ឃោរ‌ឃៅ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52