យេរេមា 10:11-17 KHSV

11 ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​ទាំង‌ឡាយ ដែល​ពុំ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី មុខ​ជា​ត្រូវ​វិនាស​បាត់​សូន្យ​ពី​ផែនដី និង​ពី​ក្រោម​មេឃ​នេះ​ពុំ‌ខាន។

12 រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​បាន​សូន​ផែនដីដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​បង្កើត​ពិភព​លោកដោយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

13 ពេល​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀងទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃពពក​រសាត់​មក​ពី​ជើង​មេឃផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មកហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។

14 ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គមនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ហើយ​ភ័ន្ត‌ភាំង​ស្មារតីជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯងដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។

15 ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះជា​វត្ថុ​គួរ​ឲ្យ​មើល‌ងាយដែល​នឹង​ត្រូវ​វិនាស​សូន្យនៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស។

16 រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ​មិន​ដូច្នោះ​ទេព្រះ‌អង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ព្រះ‌អង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែលធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គព្រះ‌អង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

17 យេរូ‌សាឡឹម​អើយសត្រូវ​បាន​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ​ហើយ!ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​របស់​អ្នក!