15 ព្រះទាំងនោះឥតបានការអ្វីសោះជាវត្ថុគួរឲ្យមើលងាយដែលនឹងត្រូវវិនាសសូន្យនៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទោស។
16 រីឯព្រះរបស់លោកយ៉ាកុបវិញមិនដូច្នោះទេព្រះអង្គបានបង្កើតអ្វីៗទាំងអស់ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
17 យេរូសាឡឹមអើយសត្រូវបានឡោមព័ទ្ធអ្នកជុំវិញហើយ!ចូរប្រមូលទ្រព្យសម្បត្តិរបស់អ្នក!
18 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖«ពេលនេះ យើងនឹងលើកអ្នកស្រុកនេះគ្រវែងចោលឲ្យឆ្ងាយពីទឹកដីយើងនឹងដេញពួកគេយ៉ាងប្រកិតមិនឲ្យពួកគេរត់រួចឡើយ»។
19 ខ្ញុំវេទនាហើយ! ខ្ញុំហិនហោចអស់ហើយ!ដំបៅរបស់ខ្ញុំមើលមិនជាទេ!ពីមុនខ្ញុំគិតថា ខ្ញុំឈឺចាប់មែនតែខ្ញុំអាចស៊ូទ្រាំបាន!
20 ប៉ុន្តែ ឥឡូវនេះ ជំរំរបស់ខ្ញុំខូចខាតអស់រីឯខ្សែចងជំរំក៏ដាច់អស់ដែរកូនចៅខ្ញុំបានចាកចេញពីខ្ញុំបាត់អស់ទៅហើយគ្មាននរណាជួយដំឡើងជំរំនិងជួយធ្វើជម្រកឲ្យខ្ញុំសាជាថ្មីឡើយ។
21 នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើពួកគេមិនបានស្វែងរកព្រះអម្ចាស់ទេហេតុនេះហើយបានជាពួកគេត្រូវបរាជ័យហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។