យេរេមា 10:18-24 KHSV

18 ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះគ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដីយើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិតមិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។

19 ខ្ញុំ​វេទនា​ហើយ! ខ្ញុំ​ហិន‌ហោច​អស់​ហើយ!ដំបៅ​របស់​ខ្ញុំ​មើល​មិន​ជា​ទេ!ពី​មុន​ខ្ញុំ​គិត​ថា ខ្ញុំ​ឈឺ​ចាប់​មែនតែ​ខ្ញុំ​អាច​ស៊ូ‌ទ្រាំ​បាន!

20 ប៉ុន្តែ ឥឡូវ​នេះ ជំរំ​របស់​ខ្ញុំ​ខូច​ខាត​អស់រីឯ​ខ្សែ​ចង​ជំរំ​ក៏​ដាច់​អស់​ដែរកូន​ចៅ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ខ្ញុំ​បាត់​អស់​ទៅ​ហើយគ្មាន​នរណា​ជួយ​ដំឡើង​ជំរំនិង​ជួយ​ធ្វើ​ជម្រក​ឲ្យ​ខ្ញុំ​សា​ជា​ថ្មី​ឡើយ។

21 នេះ​ជា​កំហុស​របស់​ពួក​មេ​ដឹក​នាំ​ដ៏​ភ្លី‌ភ្លើពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អម្ចាស់​ទេហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​បរា‌ជ័យហើយ​ប្រជា‌ជន​ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រងរបស់​ពួក​គេ​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ដែរ។

22 ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹក‌គគ្រេងលាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើងដើម្បី​មក​កម្ទេច​ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​យូដាឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសានជា​ជម្រក​របស់​ឆ្កែ​ព្រៃ។

23 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​យល់​ឃើញ​ថាមនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើកិរិយា​មារយាទ​របស់​ខ្លួន​បាន​ទេក្នុង​ដំណើរ​ជីវិតគេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ។

24 ឱ​ព្រះ‌អម្ចាស់​អើយសូម​កែ​តម្រង់​ទូលបង្គំ​ផង!សូម​កែ​តម្រង់​ទូលបង្គំ ដោយ​អធ្យាស្រ័យគឺ​កុំ​ប្រើ​ព្រះ‌ពិរោធ​ឡើយក្រែង​លោ​ទូលបង្គំ​ត្រូវ​វិនាស​សូន្យ​ទៅ។