2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«មិនត្រូវយកតម្រាប់តាមប្រជាជាតិនានាឡើយហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសម្គាល់ផ្សេងៗនៅលើមេឃដូចប្រជាជាតិទាំងឡាយដែរ។
3 ជំនឿសាសនារបស់សាសន៍នានាសុទ្ធតែឥតបានការ។ពួកគេកាប់ដើមឈើពីក្នុងព្រៃហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប
4 រួចគេយកប្រាក់ និងមាសស្រោបពីលើ។បន្ទាប់មក គេយកដែកគោល និងញញួរមកដំភ្ជិតរូបនោះកុំឲ្យរង្គើ។
5 ព្រះទាំងនោះមិនចេះនិយាយទេគឺប្រៀបបាននឹងទីងមោងចាំចម្ការត្រសក់ព្រះទាំងនោះមិនចេះដើរឡើយទៅណាមកណា ត្រូវតែមានអ្នកលីសែង។កុំខ្លាចព្រះទាំងនោះអីព្រះទាំងនោះមិនចេះធ្វើបាបនរណាទេហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។
6 ឱព្រះអម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ ព្រះអង្គជាព្រះដ៏ឧត្ដមហើយព្រះនាមព្រះអង្គក៏ឧត្ដុង្គឧត្ដមដែរព្រោះព្រះអង្គប្រកបដោយឫទ្ធិបារមី។
7 មនុស្សទាំងអស់ត្រូវតែកោតខ្លាចព្រះអង្គដ្បិតព្រះអង្គជាព្រះមហាក្សត្ររបស់ប្រជាជាតិនានា។ក្នុងចំណោមប្រជាជាតិនានានិងនៅក្នុងនគរទាំងប៉ុន្មានគ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងព្រះអង្គបានឡើយ។
8 ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នាដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ