22 ស្ដាប់មើលចុះ សំឡេងដ៏គគ្រឹកគគ្រេងលាន់ឮឡើងពីទិសខាងជើងដើម្បីមកកម្ទេចក្រុងទាំងឡាយនៃស្រុកយូដាឲ្យក្លាយទៅជាទីស្មសានជាជម្រករបស់ឆ្កែព្រៃ។
23 ឱព្រះអម្ចាស់អើយ ទូលបង្គំយល់ឃើញថាមនុស្សលោកមិនអាចធ្វើជាម្ចាស់លើកិរិយាមារយាទរបស់ខ្លួនបានទេក្នុងដំណើរជីវិតគេពុំអាចតម្រង់ផ្លូវរបស់ខ្លួនបានឡើយ។
24 ឱព្រះអម្ចាស់អើយសូមកែតម្រង់ទូលបង្គំផង!សូមកែតម្រង់ទូលបង្គំ ដោយអធ្យាស្រ័យគឺកុំប្រើព្រះពិរោធឡើយក្រែងលោទូលបង្គំត្រូវវិនាសសូន្យទៅ។
25 សូមបំបែរព្រះពិរោធរបស់ព្រះអង្គទៅលើប្រជាជាតិនានាដែលពុំស្គាល់ព្រះអង្គទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ!ដ្បិតពួកគេបានលេបបំបាត់ពូជពង្សរបស់លោកយ៉ាកុបពួកគេបំបាត់ពូជសាសន៍នេះព្រមទាំងបំផ្លាញទឹកដីឲ្យទៅជាទីស្មសានទៀតផង។