យេរេមា 10:4-10 KHSV

4 រួច​គេ​យក​ប្រាក់ និង​មាស​ស្រោប​ពី​លើ។បន្ទាប់​មក គេ​យក​ដែក​គោល និង​ញញួរមក​ដំ​ភ្ជិត​រូប​នោះ​កុំ​ឲ្យ​រង្គើ។

5 ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេគឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អីព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។

6 ឱ​ព្រះ‌អម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹងព្រះ‌អង្គ​បាន​ឡើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដមហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ក៏​ឧត្ដុង្គ‌ឧត្ដម​ដែរព្រោះ​ព្រះ‌អង្គ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។

7 មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្ររបស់​ប្រជា‌ជាតិ​នានា។ក្នុង​ចំណោម​ប្រជា‌ជាតិ​នានានិង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មានគ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ព្រះ‌អង្គ​បាន​ឡើយ។

8 ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នាដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ

9 ពួក​គេ​យក​សន្លឹក​ប្រាក់​ពី​ស្រុក​តើស៊ីសនិង​យក​មាស​ពី​ស្រុក​អ៊ូផាសហើយ​ឲ្យ​ជាង​ទង និង​ជាង​ចម្លាក់យក​មាស​ប្រាក់​នោះ​ស្រោប​ពី​លើ​រូប​បដិមារួច​យក​ក្រណាត់​ពណ៌​ស្វាយ និង​ក្រហម​ទុំមក​ពាក់​ឲ្យ​ផង។រូប​ព្រះ​ទាំង​នោះ​ជា​ស្នា‌ដៃ​របស់​សិល្ប‌ករ។

10 រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​ជា​ព្រះ​នៃ​សេចក្ដី​ពិតព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅជា​ព្រះ‌មហា‌ក្សត្រ​ដែល​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា‌និច្ច។ពេល​ព្រះ‌អង្គ​សម្តែង​ព្រះ‌ពិរោធនោះ​ផែនដី​ត្រូវ​ញាប់‌ញ័រ។ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹងព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះ‌អង្គ​ទេ។