យេរេមា 11:10-16 KHSV

10 ពួក​គេ​វិល​ទៅ​ប្រព្រឹត្ត​អំពើ​បាប ដូច​ដូនតា​របស់​ពួក​គេ​នៅ​ជំនាន់​មុន​ដែរ គឺ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ តែ​នាំ​គ្នា​ជំពាក់​ចិត្ត​លើ​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៀត​ផង។ កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ»។

11 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ធ្លាក់​មក​លើ​ពួក​គេ ពួក​គេ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ពួក​គេ​នឹង​ស្រែក​អង្វរ​យើង តែ​យើង​មិន​ស្ដាប់​ពួក​គេ​ទេ។

12 អ្នក​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម នឹង​នាំ​គ្នា​សែន បួង‌សួង​រក​ព្រះ​ឯ​ទៀតៗ​ដែល​ពុំ​អាច​ជួយ​សង្គ្រោះ​ពួក​គេ នៅ​គ្រា​មាន​ទុក្ខ​វេទនា​បាន​ឡើយ។

13 យូដា​អើយ អ្នក​មាន​ព្រះ​ច្រើន​ដូច​ចំនួន​ក្រុង! យេរូ‌សាឡឹម​អើយ អ្នក​មាន​អាសនៈ​សម្រាប់​សែន​ព្រះ​បាល​ដ៏​គួរ​ឲ្យ​អាម៉ាស់ ច្រើន​ដូច​ចំនួន​ផ្លូវ!»។

14 «រីឯ​អ្នក​វិញ កុំ​ទូល‌អង្វរ​ឲ្យ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី! គឺ​កុំ​ស្រែក​អង្វរ ឬ​អធិស្ឋាន​ឲ្យ​ពួក​គេ​ឡើយ ដ្បិត​ពេល​ពួក​គេ​មាន​ទុក្ខ ហើយ​នាំ​គ្នា​អង្វរ​រក​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ជា​ដាច់​ខាត»។

15 «ប្រជា‌ជន​ជា​ទី​ស្រឡាញ់​របស់​យើង​កំពុង​តែប្រព្រឹត្ត​អំពើ​វៀច‌វេរ​យ៉ាង​ច្រើន​ឥត​គណនាតើ​ពួក​គេ​មក​ក្នុង​ដំណាក់​យើង​ធ្វើ​អ្វី​ទៀត?តើ​ពួក​គេ​នឹក​ស្មាន​ថា​នឹង​បាន​រួច​ខ្លួនដោយ​យក​យញ្ញ‌បូជា​មក​ឲ្យ​យើងនិង​បន់‌ស្រន់​យើង​ឬ?»។

16 ព្រះ‌អម្ចាស់​បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​ថា“ដើម​អូលីវ​ស្រស់​បំព្រង មាន​ផ្លែ​ដ៏​ល្អ”ប៉ុន្តែ ព្រះ‌អង្គ​នឹង​ដុត​បំផ្លាញ​ដើម​អូលីវ​នេះដោយ​ស្នូរ​សន្ធឹក​លាន់​ឮ​ឡើង​យ៉ាង​ខ្លាំងហើយ​មែក​របស់​វា​ត្រូវ​ហិន‌ហោច​ខ្ទេច‌ខ្ទី​អស់។