យេរេមា 23:36-40 KHSV

36 គឺ​មិន​ត្រូវ​ពោល​ពាក្យ “ព្រះ‌អម្ចាស់​ព្រមាន” ទៀត​ឡើយ ដ្បិត​អ្នក​ណា​ពោល​ពាក្យ​នេះ អ្នក​នោះ​នឹង​ទទួល​ទោស​តាម​ពាក្យ​របស់​ខ្លួន។ អ្នក​រាល់​គ្នា​បាន​បង្ខូច​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ គឺ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​យើង។

37 ចូរ​សួរ​ព្យាការី​ថា “តើ​ព្រះ‌អម្ចាស់​ឆ្លើយ​មក​អ្នក​វិញ​ដូច​ម្ដេច? តើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច​ខ្លះ”?

38 ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ថា ព្រះ‌អម្ចាស់​ព្រមាន នោះ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​ពោល​ពាក្យ “ព្រះ‌អម្ចាស់​ព្រមាន” ប៉ុន្តែ ដោយ​អ្នក​រាល់​គ្នា​នៅ​តែ​ពោល​ពាក្យ​នេះ

39 យើង​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា យើង​នឹង​បណ្តេញ​អ្នក​រាល់​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ទីក្រុង​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា។

40 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់​មុខ​រហូត​ត​ទៅ អ្នក​រាល់​គ្នា​នឹង​បាក់​មុខ​អស់‌កល្ប​ជា‌និច្ច មិន​អាច​បំភ្លេច​បាន​ឡើយ»។