11 ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាសុទ្ធតែបានក្បត់យើងទាំងស្រុង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12 ពួកគេមិនព្រមទទួលស្គាល់ព្រះអម្ចាស់គេពោលថា «គ្មានព្រះអម្ចាស់ទេហើយក៏គ្មានទុក្ខវេទនាណាកើតដល់យើងដែរយើងនឹងមិនជួបប្រទះសង្គ្រាម ឬទុរ្ភិក្សឡើយ។
13 រីឯពួកព្យាការីគ្មានបានការអ្វីទេសេចក្ដីដែលថ្លែងចេញមកគ្មានខ្លឹមសារអ្វីទេសូមឲ្យសេចក្ដីដែលពួកគេគំរាមនោះកើតមានដល់ពួកគេ!»។
14 ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល មានព្រះបន្ទូលថា៖«យេរេមាអើយ ដោយពួកគេពោលដូច្នេះយើងនឹងយកពាក្យដែលយើងដាក់ក្នុងមាត់អ្នកធ្វើជាភ្លើងហើយយកប្រជាជននេះធ្វើជាអុសដែលភ្លើងឆេះបំផ្លាញ។
15 អ៊ីស្រាអែលអើយ!យើងនាំប្រជាជាតិមួយមកពីស្រុកឆ្ងាយដើម្បីដាក់ទោសអ្នករាល់គ្នា- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-គឺប្រជាជាតិមួយដ៏ខ្លាំងពូកែជាប្រជាជាតិដែលកកើតឡើងតាំងពីយូរលង់មកហើយជាប្រជាជាតិដែលអ្នករាល់គ្នាមិនយល់ភាសាហើយក៏មិនយល់សេចក្ដីដែលគេនិយាយដែរ។
16 ទាហានរបស់គេសុទ្ធតែចំណានៗព្រួញរបស់គេនឹងប្រល័យជីវិតអ្នករាល់គ្នា។
17 ពួកគេនឹងបំផ្លាញស្រូវ បំផ្លាញអាហាររបស់អ្នករាល់គ្នាពួកគេសម្លាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នាពួកគេសម្លាប់ហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នាពួកគេកម្ទេចចម្ការទំពាំងបាយជូរនិងចម្ការឧទុម្ពររបស់អ្នករាល់គ្នាហើយរំលាយក្រុងដែលមានកំពែងរឹងមាំជាក្រុងដែលអ្នករាល់គ្នាពឹងផ្អែក។