18 ប៉ុន្តែ នៅគ្រានោះ ទោះបីយ៉ាងណាក្ដី យើងមិនកម្ទេចអ្នករាល់គ្នាឲ្យវិនាសទាំងស្រុងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
19 យេរេមាអើយ ប្រសិនបើពួកគេសួរថា: “ហេតុអ្វីបានជាព្រះអម្ចាស់ ជាព្រះនៃយើង ប្រព្រឹត្តបែបនេះចំពោះយើង?” ចូរឆ្លើយទៅគេវិញថា: “ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះរបស់ជនបរទេស ដែលស្ថិតនៅក្នុងស្រុករបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទៅបម្រើជនបរទេសនៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់អ្នករាល់គ្នា”»។
20 «ចូរប្រាប់ឲ្យកូនចៅរបស់លោកយ៉ាកុបដឹងចូរប្រកាសដល់ប្រជាជននៅស្រុកយូដាថា:
21 ប្រជាជនល្ងីល្ងើឥតដឹងខ្យល់អ្វីអើយ ចូរស្ដាប់!អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញអ្នករាល់គ្នាមានត្រចៀក តែស្ដាប់មិនឮ
22 ព្រះអម្ចាស់មានព្រះបន្ទូលថាតើអ្នករាល់គ្នាមិនកោតខ្លាច ហើយញាប់ញ័រនៅចំពោះមុខយើងទេឬ?យើងដាក់ឆ្នេរខ្សាច់ជាព្រំដែនអស់កល្បជានិច្ចសម្រាប់សមុទ្រ ទឹកសមុទ្រពុំអាចឆ្លងហួសបានទោះបីរលកបក់បោក កញ្ជ្រោលខ្លាំងយ៉ាងណាក៏ពុំអាចឆ្លងព្រំដែននេះបានដែរ។
23 រីឯប្រជាជននេះវិញ គេមានចិត្តរឹងរូសបះបោរប្រឆាំងនឹងយើងហើយនាំគ្នាដកខ្លួនចាកចេញពីយើង។
24 គេពុំព្រមរិះគិតក្នុងចិត្តថា“ចូរយើងនាំគ្នាគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះនៃយើង។ព្រះអង្គប្រទានទឹកភ្លៀងមកយើងតាមរដូវកាល គឺភ្លៀងនៅដើមរដូវនិងភ្លៀងនៅចុងរដូវហើយព្រះអង្គក៏បានកំណត់ទុកនូវសប្ដាហ៍ដែលយើងត្រូវច្រូតកាត់ដែរ”។