8 ពួកគេប្រៀបបាននឹងសេះបាដែលពេញកម្លាំងគឺម្នាក់ៗគិតតែចែចង់ប្រពន្ធគេ។
9 ដូច្នេះ តើមិនគួរឲ្យយើងដាក់ទោសពួកគេទេឬ?តើមិនគួរឲ្យយើងធ្វើទណ្ឌកម្មប្រជាជាតិអាក្រក់បែបនេះទេឬ?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10 ចូរឡើងទៅចម្ការទំពាំងបាយជូររបស់ពួកគេហើយកម្ទេចចោលទៅតែកុំកម្ទេចឲ្យអស់ទាំងស្រុងឡើយ។ចូរកាប់មែកវាចោលព្រោះមិនមែនជាមែករបស់ព្រះអម្ចាស់ទេ!
11 ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាសុទ្ធតែបានក្បត់យើងទាំងស្រុង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12 ពួកគេមិនព្រមទទួលស្គាល់ព្រះអម្ចាស់គេពោលថា «គ្មានព្រះអម្ចាស់ទេហើយក៏គ្មានទុក្ខវេទនាណាកើតដល់យើងដែរយើងនឹងមិនជួបប្រទះសង្គ្រាម ឬទុរ្ភិក្សឡើយ។
13 រីឯពួកព្យាការីគ្មានបានការអ្វីទេសេចក្ដីដែលថ្លែងចេញមកគ្មានខ្លឹមសារអ្វីទេសូមឲ្យសេចក្ដីដែលពួកគេគំរាមនោះកើតមានដល់ពួកគេ!»។
14 ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល មានព្រះបន្ទូលថា៖«យេរេមាអើយ ដោយពួកគេពោលដូច្នេះយើងនឹងយកពាក្យដែលយើងដាក់ក្នុងមាត់អ្នកធ្វើជាភ្លើងហើយយកប្រជាជននេះធ្វើជាអុសដែលភ្លើងឆេះបំផ្លាញ។