1 «កូនចៅបេនយ៉ាមីនអើយចូររត់ចេញពីក្រុងយេរូសាឡឹមទៅ!ចូរផ្លុំត្រែនៅតូអាចូរលើកទង់សញ្ញានៅបេតហាកេរែមដ្បិតមហន្តរាយ និងទុក្ខវេទនាកំពុងតែមកពីទិសខាងជើង។
2 ក្រុងស៊ីយ៉ូនដ៏ស្អាត និងល្អប្រណីតមុខជាត្រូវវិនាសហើយ!
3 ខ្មាំងសត្រូវកំពុងតែដើរមករកក្រុងស៊ីយ៉ូនដូចពួកគង្វាលមកជាមួយហ្វូងសត្វរបស់ខ្លួនគេនឹងបោះជំរំព័ទ្ធជុំវិញក្រុងនេះម្នាក់ៗនឹងរឹបអូសយកតាមចំណែករៀងៗខ្លួន។
4 ពួកគេស្រែកថា: “ចូរវាយសម្រុកក្រុងនេះចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់!ប៉ុន្តែ គួរឲ្យស្ដាយណាស់ព្រោះថ្ងៃកាន់តែទាបទៅៗហើយយប់ក៏កាន់តែងងឹតទៅៗដែរ!
5 ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បានយើងបំផ្លាញវិមានដ៏ស្កឹមស្កៃរបស់ក្រុងនេះ”»។