យេរេមា 6:11-17 KHSV

11 ឃើញ​ដូច្នេះ ខ្ញុំ​ខឹង​ជំនួស​ព្រះ‌អម្ចាស់ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។«ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផងដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរានឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។

12 ពេល​ណា​យើង​ដាក់​ទោស​អ្នក​ស្រុក​នេះផ្ទះ​របស់​គេ​នឹង​ត្រូវ​អ្នក​ផ្សេង​មក​រស់​នៅហើយ​ចម្ការ និង​ប្រពន្ធ​របស់​គេក៏​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ផ្សេង​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13 ពួក​គេ​ទាំង​អស់​គ្នាចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំគិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួនទាំង​ព្យាការី ទាំង​បូជា‌ចារ្យសុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។

14 ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​មហន្ត‌រាយនៃ​ប្រជា‌រាស្ត្រ​របស់​យើង​ទេ។ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!»តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!

15 ពួក​គេ​គួរ​តែ​អៀន​ខ្មាស​ចំពោះ​អំពើ​ព្រៃ‌ផ្សៃដែល​ខ្លួន​បាន​ប្រព្រឹត្ត។ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់ មិន​ចេះ​ខ្មាស។ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាសជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាសនៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

16 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:«ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើមដើម្បី​ឲ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អរួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា:“យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។

17 យើង​បាន​ដាក់​អ្នក​យាម‌ល្បាតសម្រាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នាចូរ​ត្រង‌ត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ!តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវី‌រវល់​ស្ដាប់​ទេ!”