14 ពួកគេមិនឈឺឆ្អាលនឹងមហន្តរាយនៃប្រជារាស្ត្ររបស់យើងទេ។ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»តែគ្មានសន្តិភាពទាល់តែសោះ!
15 ពួកគេគួរតែអៀនខ្មាសចំពោះអំពើព្រៃផ្សៃដែលខ្លួនបានប្រព្រឹត្ត។ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនចេះខ្មាស។ហេតុនេះហើយបានជាពួកគេត្រូវវិនាសជាមួយអស់អ្នកដែលត្រូវវិនាសនៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេពួកគេនឹងត្រូវដួលជាមិនខាន»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
16 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:«ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើមដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អរួចនាំគ្នាដើរតាមមាគ៌ានោះទៅចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។ប៉ុន្តែ ពួកគេឆ្លើយមកវិញថា:“យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។
17 យើងបានដាក់អ្នកយាមល្បាតសម្រាប់នាំដំណឹងមកអ្នករាល់គ្នាចូរត្រងត្រាប់ស្ដាប់សំឡេងស្នែងរបស់គេទៅ!តែពួកគេឆ្លើយថា “យើងមិនរវីរវល់ស្ដាប់ទេ!”
18 ហេតុនេះ ប្រជាជាតិទាំងឡាយអើយ ចូរស្ដាប់!ចូរដឹងថា នឹងមានហេតុការណ៍មួយកើតឡើងចំពោះប្រជារាស្ត្រនេះ។
19 ផែនដីអើយ ចូរស្ដាប់! យើងនឹងធ្វើឲ្យប្រជារាស្ត្រនេះរងទុក្ខវេទនាដែលជាលទ្ធផលនៃគំនិតអាក្រក់របស់ពួកគេដ្បិតពួកគេពុំបានត្រងត្រាប់ស្ដាប់ពាក្យរបស់យើងទេពួកគេក៏មើលងាយក្រឹត្យវិន័យរបស់យើងដែរ។
20 តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពីស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយមកថ្វាយយើងឬ?យើងមិនព្រមទទួលតង្វាយដុតរបស់អ្នករាល់គ្នាទេហើយយើងក៏មិនពេញចិត្តនឹងយញ្ញបូជារបស់អ្នករាល់គ្នាដែរ»។