យេរេមា 6:17-23 KHSV

17 យើង​បាន​ដាក់​អ្នក​យាម‌ល្បាតសម្រាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នាចូរ​ត្រង‌ត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ!តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវី‌រវល់​ស្ដាប់​ទេ!”

18 ហេតុ​នេះ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្ដាប់!ចូរ​ដឹង​ថា នឹង​មាន​ហេតុ‌ការណ៍​មួយកើត​ឡើង​ចំពោះ​ប្រជា‌រាស្ត្រ​នេះ។

19 ផែនដី​អើយ ចូរ​ស្ដាប់! យើង​នឹង​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​នេះ​រង​ទុក្ខ​វេទនាដែល​ជា​លទ្ធ‌ផល​នៃ​គំនិត​អាក្រក់​របស់​ពួក​គេដ្បិត​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់ស្ដាប់​ពាក្យ​របស់​យើង​ទេពួក​គេ​ក៏​មើល‌ងាយ​ក្រឹត្យ‌វិន័យ​របស់​យើង​ដែរ។

20 តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពីស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយមក​ថ្វាយ​យើង​ឬ?យើង​មិន​ព្រម​ទទួល​តង្វាយ​ដុត​របស់អ្នក​រាល់​គ្នា​ទេហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​យញ្ញ‌បូជារបស់​អ្នក​រាល់​គ្នា​ដែរ»។

21 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:«ហេតុ​នេះ យើង​នឹង​ដាក់​ថ្មធ្វើ​ជា​ឧបសគ្គ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​នេះជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួលហើយ​វិនាស​ទាំង​ឪពុក ទាំង​កូនទាំង​ញាតិ‌សន្ដាន ទាំង​អ្នក​ដែល​នៅ​ជិត​ខាង»។

22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:«មើល៍! មាន​កង‌ទ័ព​មក​ពី​ទិស​ខាង​ជើងប្រជា‌ជាតិ​មួយ​ដែល​ជា​មហា​អំណាចចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី

23 ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើងពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេសន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រពួក​គេ​ជិះ​សេះ​មកហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ពដើម្បី​វាយ​លុក​ក្រុង​ស៊ីយ៉ូន!»