22 ព្រះអម្ចាស់មានព្រះបន្ទូលថា:«មើល៍! មានកងទ័ពមកពីទិសខាងជើងប្រជាជាតិមួយដែលជាមហាអំណាចចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
23 ពួកគេលើកធ្នូ លើកលំពែងឡើងពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេសន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រពួកគេជិះសេះមកហើយតំរៀបគ្នាជាក្បួនទ័ពដើម្បីវាយលុកក្រុងស៊ីយ៉ូន!»
24 «យើងខ្ញុំបានឮដំណឹងនេះយើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុតនិងឈឺចាប់ដូចស្ត្រីកំពុងសម្រាលកូន។
25 កុំចេញទៅស្រែចម្ការ កុំចេញទៅតាមផ្លូវដ្បិតខ្មាំងសត្រូវកាន់ដាវចាំនៅទីនោះ!ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង»។
26 ប្រជាជនរបស់យើងអើយចូរស្លៀកបាវ ហើយអង្គុយក្នុងផេះរួចនាំគ្នាកាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយគត់ដែលស្លាប់នោះទៅ!ចូរនាំគ្នាយំសោកសង្រេងយ៉ាងខ្លាំងទៅដ្បិតមេបំផ្លាញមកវាយប្រហារអ្នករាល់គ្នាពុំឲ្យដឹងខ្លួនជាមុនឡើយ!
27 «យេរេមាអើយ យើងបានតែងតាំងអ្នកឲ្យល្បងលមើលប្រជាជនរបស់យើងដូចជាងសាកល្បងលោហធាតុគឺយើងឲ្យអ្នកសង្កេត និងល្បងលមើលមាគ៌ារបស់ពួកគេ»។
28 «ពួកគេចូលចិត្តនិយាយមួលបង្កាច់មានចិត្តរឹងរូស ដូចលង្ហិន និងដែកថែបដែលពុំអាចពត់បានឡើយគឺពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់ៗគ្នា!