យេរេមា 6:23-29 KHSV

23 ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើងពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេសន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រពួក​គេ​ជិះ​សេះ​មកហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ពដើម្បី​វាយ​លុក​ក្រុង​ស៊ីយ៉ូន!»

24 «យើង​ខ្ញុំ​បាន​ឮ​ដំណឹង​នេះយើង​ខ្ញុំ​ក៏​ទន់​ដៃ​ទន់​ជើង ភ័យ​តក់‌ស្លុតនិង​ឈឺ​ចាប់​ដូច​ស្ត្រី​កំពុង​សម្រាល​កូន។

25 កុំ​ចេញ​ទៅ​ស្រែ​ចម្ការ កុំ​ចេញ​ទៅ​តាម​ផ្លូវដ្បិត​ខ្មាំង​សត្រូវ​កាន់​ដាវ​ចាំ​នៅ​ទី​នោះ!ការ​ព្រឺ‌ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង»។

26 ប្រជា‌ជន​របស់​យើង​អើយចូរ​ស្លៀក​បាវ ហើយ​អង្គុយ​ក្នុង​ផេះរួច​នាំ​គ្នា​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខកូន​តែ​មួយ​គត់​ដែល​ស្លាប់​នោះ​ទៅ!ចូរ​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង​ទៅដ្បិត​មេ​បំផ្លាញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នាពុំ​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ!

27 «យេរេមា​អើយ យើង​បាន​តែង‌តាំង​អ្នកឲ្យ​ល្បង‌ល​មើល​ប្រជា‌ជន​របស់​យើងដូច​ជាង​សាក​ល្បង‌លោហ‌ធាតុគឺ​យើង​ឲ្យ​អ្នក​សង្កេត និង​ល្បង‌ល​មើលមាគ៌ា​របស់​ពួក​គេ»។

28 «ពួក​គេ​ចូល​ចិត្ត​និយាយ​មួល​បង្កាច់មាន​ចិត្ត​រឹង‌រូស ដូច​លង្ហិន និង​ដែក‌ថែបដែល​ពុំ​អាច​ពត់​បាន​ឡើយគឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់ៗ​គ្នា!

29 ធម្មតា ភ្លើង​ដែល​គេ​សប់​យ៉ាង​ក្ដៅអាច​បន្សុទ្ធ​លោហ‌ធាតុ​បានរីឯ​ប្រជា‌ជន​នេះ​វិញគ្មាន​នរណា​អាច​បន្សុទ្ធ​បាន​ទេព្រោះ​អំពើ​អាក្រក់​ស្ថិត​ជាប់​នឹង​ពួក​គេ​ជា‌និច្ច។