យេរេមា 6:8-14 KHSV

8 យេរូ‌សាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវី‌រវល់​នឹង​អ្នកហើយ​ធ្វើ​ឲ្យ​អ្នក​វិនាស​អន្តរាយក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។

9 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា:«ខ្មាំង​សត្រូវ​នឹង​ប្រឡេះ​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​នៅ​សេស‌សល់ដូច​គេ​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ទាល់​តែ​អស់គឺ​គេ​នឹង​មក​សា​ជា​ថ្មីដូច​អ្នក​បេះ​ផ្លែ​ទំពាំង‌បាយជូរ​វិល​មកប្រឡេះ​ផ្លែ​ដែល​នៅ​សល់»។

10 តើ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​នរណាតើ​នរណា​ជួយ​ពន្យល់​ពួក​គេ​ឲ្យ​ស្ដាប់​ខ្ញុំដ្បិត​ពួក​គេ​ធ្វើ​ជា​ថ្លង់ហើយ​មិន​អាច​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បាន​ទេ។ពេល​ខ្ញុំ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់ពួក​គេ​បែរ​ជា​នាំ​គ្នា​សើច​ចំអកគឺ​ពួក​គេ​មិន​ចូល​ចិត្ត​ឮ​ឡើយ។

11 ឃើញ​ដូច្នេះ ខ្ញុំ​ខឹង​ជំនួស​ព្រះ‌អម្ចាស់ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។«ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផងដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរានឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។

12 ពេល​ណា​យើង​ដាក់​ទោស​អ្នក​ស្រុក​នេះផ្ទះ​របស់​គេ​នឹង​ត្រូវ​អ្នក​ផ្សេង​មក​រស់​នៅហើយ​ចម្ការ និង​ប្រពន្ធ​របស់​គេក៏​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ផ្សេង​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13 ពួក​គេ​ទាំង​អស់​គ្នាចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំគិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួនទាំង​ព្យាការី ទាំង​បូជា‌ចារ្យសុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។

14 ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​មហន្ត‌រាយនៃ​ប្រជា‌រាស្ត្រ​របស់​យើង​ទេ។ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!»តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!