យេរេមា 8:12-18 KHSV

12 ពួក​គេ​គួរ​តែ​អាម៉ាស់ដោយ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ។ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់មិន​យល់​ថា គេ​បន្ថោក​ខ្លួន​ឯង​ឡើយ។ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាសជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស។នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:«យើង​សម្រេច​ចិត្ត​បំផ្លាញ​ពួក​គេ​ចោលព្រោះ​ពេល​យើង​ចង់​ប្រមូល​ផលពួក​គេ​គ្មាន​ផល​អ្វី​ទាល់​តែ​សោះគឺ​ដូច​ចម្ការ​ទំពាំង‌បាយជូរ​ដែល​គ្មាន​ផ្លែដូច​ដើម​ឧទុម្ពរ​ដែល​គ្មាន​ផ្លែហើយ​ស្លឹក​របស់​វា​ក៏​ស្វិត​ក្រៀម។ដូច្នេះ យើង​នឹង​ប្រគល់​ដី​ឲ្យអស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ»។

14 «ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះចូរ​ប្រមែ‌ប្រមូល​គ្នា​មកពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើងធ្វើ​ឲ្យ​យើង​វិនាសព្រះ‌អង្គ​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុលព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

15 ពួក​យើង​សង្ឃឹម​ថា​នឹង​បាន​សុខតែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ!យើង​សង្ឃឹម​ថា នឹង​មាន​ពេល​មួយយើង​បាន​ជា​សះ‌ស្បើយតែ​យើង​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ!

16 សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់សម្រែក​របស់​វា​បាន​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុកនិង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុកពួក​គេ​បំផ្លាញ​ក្រុងនិង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។

17 «យើង​នឹង​ប្រើ​ពស់‌វែក និង​ពស់​អសិរ‌ពិសឲ្យ​ទៅ​ចឹក​អ្នក​រាល់​គ្នា ជា​ពស់​ដែលគ្មាន​គ្រូ​អាលម្ពាយ​ណា​អាច​សណ្ដំ​បាន​ឡើយ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18 ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណតែ​គ្មាន​អ្វី​អាច​សម្រាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ