3 រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
4 ចូរប្រាប់ពួកគេថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:«ធម្មតា អ្នកដួលតែងតែក្រោកឡើងវិញហើយអ្នកវង្វេងផ្លូវក៏តែងតែបកក្រោយវិញដែរ។
5 ចុះហេតុដូចម្ដេចបានជាប្រជាជនក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើងហើយចេះតែមានចិត្តសាវាដូច្នេះ?ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។
6 យើងផ្ទៀងត្រចៀកស្ដាប់ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារគ្មាននរណាម្នាក់សោកស្ដាយថាខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា“ខ្ញុំបានធ្វើខុសហើយ” នោះឡើយគឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាមអំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
7 កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាលហើយលលក ត្រចៀកកាំ និងស្មោញក៏ចេះសម្គាល់មើលថាតើពេលណាវាត្រូវវិលមកវិញដែរប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់វិន័យរបស់យើងទេ។
8 តើធ្វើម្ដេចឲ្យអ្នករាល់គ្នាអាចពោលថា“ពួកយើងជាមនុស្សមានប្រាជ្ញាដ្បិតពួកយើងមានក្រឹត្យវិន័យរបស់ព្រះអម្ចាស់”បើស្មៀនចម្លងគម្ពីរវិន័យនាំគ្នាចម្លងទាំងបង្ខុសដូច្នេះ?
9 អ្នកប្រាជ្ញរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់ពួកគេនឹងវង្វេងវង្វាន់ ជាប់អន្ទាក់។ពួកគេមាក់ងាយព្រះបន្ទូលរបស់ព្រះអម្ចាស់ដូច្នេះ តើគេមានប្រាជ្ញាអ្វី?