6 យើងផ្ទៀងត្រចៀកស្ដាប់ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារគ្មាននរណាម្នាក់សោកស្ដាយថាខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា“ខ្ញុំបានធ្វើខុសហើយ” នោះឡើយគឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាមអំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
7 កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាលហើយលលក ត្រចៀកកាំ និងស្មោញក៏ចេះសម្គាល់មើលថាតើពេលណាវាត្រូវវិលមកវិញដែរប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់វិន័យរបស់យើងទេ។
8 តើធ្វើម្ដេចឲ្យអ្នករាល់គ្នាអាចពោលថា“ពួកយើងជាមនុស្សមានប្រាជ្ញាដ្បិតពួកយើងមានក្រឹត្យវិន័យរបស់ព្រះអម្ចាស់”បើស្មៀនចម្លងគម្ពីរវិន័យនាំគ្នាចម្លងទាំងបង្ខុសដូច្នេះ?
9 អ្នកប្រាជ្ញរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់ពួកគេនឹងវង្វេងវង្វាន់ ជាប់អន្ទាក់។ពួកគេមាក់ងាយព្រះបន្ទូលរបស់ព្រះអម្ចាស់ដូច្នេះ តើគេមានប្រាជ្ញាអ្វី?
10 ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេទៅឲ្យអ្នកដទៃប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យអស់អ្នកដែលនឹងមកចាប់យកដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនគឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំហើយចាប់តាំងពីព្យាការីរហូតដល់បូជាចារ្យសុទ្ធតែជាអ្នកបោកប្រាស់។
11 ពួកគេមិនឈឺឆ្អាលនឹងទុក្ខវេទនានៃប្រជាជនរបស់យើងទេ។ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»តែគ្មានសន្តិភាពទាល់តែសោះ!។
12 ពួកគេគួរតែអាម៉ាស់ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ប៉ុន្តែ ពួកគេមានមុខក្រាស់មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ហេតុនេះហើយបានជាពួកគេត្រូវវិនាសជាមួយអស់អ្នកដែលត្រូវវិនាស។នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេពួកគេនឹងត្រូវដួលជាមិនខាន»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។