យេរេមា 9:16-22 KHSV

16 យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ យើង​ឲ្យ​សត្រូវ​ដេញ​កាប់​សម្លាប់​ពួក​គេ រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់»។

17 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​នាំ​គ្នា​គិត‌គូរ​ហៅ​ស្រីៗ​ដែល​ស៊ី​ឈ្នួល​យំគឺ​ស្រីៗ​ដែល​ពូកែ​យំ​នោះ​ឲ្យ​មក»។

18 ស្រី​ទាំង​នោះ​ត្រូវ​ប្រញាប់​យំ​រៀប​រាប់ស្រណោះ​យើង​ទាំង​អស់​គ្នាសូម​ឲ្យ​ទឹក​ភ្នែក​របស់​យើង​ទាំង​អស់​គ្នាហូរ​ដូច​ទឹក​ទន្លេ។

19 សម្រែក​ថ្ងូរ​លេច​ឮ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន​ថាយើង​វិនាស​ហិន‌ហោច​អស់​ហើយ!យើង​សែន​អាម៉ាស់ដ្បិត​យើង​ត្រូវ​តែ​បោះ​បង់​ចោល​ស្រុកសត្រូវ​បាន​រំលំ​ទី​លំ‌នៅ​របស់​យើង​ហើយ!

20 ស្ត្រី​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល!ចូរ​បង្ហាត់​កូន​ស្រី​របស់​នាង​ឲ្យ​ចេះ​ទ្រហោ​យំចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មកឲ្យ​ចេះ​យំ​រៀប​រាប់

21 ដ្បិត​សេចក្ដី​ស្លាប់​ឡើង​តាម​បង្អួច​របស់​យើងសេចក្ដី​ស្លាប់​ចូល​មក​ក្នុង​កំពែង​ក្រុង​របស់​យើងដក​យក​ជីវិត​ក្មេងៗ​នៅ​តាម​ដង​ផ្លូវនិង​ដក​ជីវិត​ពួក​យុវជន​នៅ​តាម​ផ្សារ។

22 ចូរ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ទៅ​ប្រកាស​ថាសាក‌សព​របស់​មនុស្ស​នឹង​នៅ​ពាស‌ពេញ​លើ​ដីដូច​លាមក​សត្វ​នៅ​តាម​ចម្ការនិង​ដូច​កណ្ដាប់​ដែល​គេ​ទើប​នឹង​ច្រូត​រួចតែ​គ្មាន​នរណា​រើស​ឡើយ។