11 ព្រះអង្គបំពាក់ស្បែក និងសាច់ពាសពេញរូបកាយទូលបង្គំព្រះអង្គបង្កើតឆ្អឹង និងសរសៃឲ្យទូលបង្គំ។
12 ព្រះអង្គប្រទានជីវិត និងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។
13 ប៉ុន្តែ ទូលបង្គំដឹងច្បាស់នូវអ្វីៗដែលព្រះអង្គលាក់ទុកនៅក្នុងព្រះហឫទ័យ
14 គឺព្រះអង្គឃ្លាំមើលទូលបង្គំក្រែងលោទូលបង្គំប្រព្រឹត្តអំពើបាបហើយព្រះអង្គមិនព្រមលើកលែងទោសឲ្យទូលបង្គំទាល់តែសោះ។
15 ប្រសិនបើទូលបង្គំមានទោសនោះទូលបង្គំពិតជាវេទនាមិនខាន!ប្រសិនបើទូលបង្គំសុចរិតនោះក៏ទូលបង្គំមិនហ៊ានងើបមុខឡើងដែរទូលបង្គំត្រូវអាម៉ាស់ហើយលិចលង់ទៅក្នុងទុក្ខវេទនា។
16 ប្រសិនបើទូលបង្គំហ៊ានងើបមុខព្រះអង្គនឹងដេញតាមទូលបង្គំដូចសត្វសិង្ហព្រះអង្គនឹងសម្តែងការអស្ចារ្យផ្សេងៗប្រហារទូលបង្គំថែមទៀត។
17 ព្រះអង្គចេះតែរកមូលហេតុថ្មីៗមកចោទប្រកាន់ទូលបង្គំព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំកាន់តែខ្លាំងឡើងៗព្រះអង្គប្រើកងកម្លាំងថ្មីៗវាយលុកទូលបង្គំ។