យ៉ូប 14 KHSV

ស្ថាន‌ភាព​ដ៏​លំបាក​របស់​មនុស្ស​លោក

1 មនុស្ស​ដែល​កើត​ពី​ស្ត្រីរមែង​មាន​អាយុ​ខ្លីហើយ​មាន​ពោរ‌ពេញ​ដោយ​ទុក្ខ​កង្វល់។

2 គេ​លូត​ឡើង​ដូច​ផ្កា ហើយ​ត្រូវ​កាត់​ចោលគេ​វិនាស​បាត់​ទៅ​ដូច​ស្រមោលគឺ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

3 ក៏​ប៉ុន្តែ ព្រះ‌អង្គ​ទត​មើល​មកមនុស្ស​លោក​ដូច​ទូលបង្គំ​នេះហើយ​ព្រះ‌អង្គ​នាំ​ទូលបង្គំ​យក​ទៅ​កាត់​ក្ដី!

4 គ្មាន​នរណា​ម្នាក់​អាច​យក​អ្វី​ដ៏​បរិសុទ្ធចេញ​ពី​មនុស្ស​មិន​បរិសុទ្ធ​បាន​ឡើយ។

5 ព្រះ‌អង្គ​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត​របស់​គេនិង​ចំនួន​ខែ​ដែល​គេ​ត្រូវ​រស់ព្រះ‌អង្គ​កំណត់​ចុង​បញ្ចប់​ឲ្យ​គេដែល​គេ​ពុំ​អាច​ឆ្លង​ផុត​ជា​ដាច់​ខាត។

6 សូម​ព្រះ‌អង្គ​ងាក​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​មនុស្ស​ទៅដើម្បី​ឲ្យ​គេ​បាន​សម្រាកហើយ​ឲ្យ​គេ​បាន​សប្បាយ​ដូច​កម្មករទទួល​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។

7 ដើម​ឈើ​តែងតែ​មាន​សង្ឃឹម​ជា‌និច្ចទោះ​បី​គេ​កាប់​វា​ចោល ក៏​វា​នៅ​តែ​ដុះ​ឡើង​វិញគឺ​វា​មិន​ខ្វះ​ពន្លក​ចេញ​ពី​គល់​ទេ។

8 ទោះ​បី​ឫស​របស់​វា​កាន់​តែ​ចាស់​នៅ​ក្នុង​ដីទោះ​បី​គល់​របស់​វា​ងាប់​នៅ​ក្នុង​ធូលី​ដី​ក្ដី

9 នៅ​ពេល​មាន​ទឹក វា​ក៏​លូត​លាស់​ឡើង​វិញហើយ​បែក​មែក​ដូច​កូន​ឈើ​មួយ​ដែរ។

10 រីឯ​មនុស្ស​វិញ​គេ​បាត់​បង់​កម្លាំង ហើយ​ស្លាប់គេ​រលត់​វិញ្ញាណ មិន​ដឹង​ជា​ទៅ​ទី​ណា​ឡើយ។

11 ទឹក​សមុទ្រ​អាច​ស្រក​ចុះហើយ​ស្ទឹង​ក៏​អាច​រីង​ស្ងួត​ដែរ

12 រីឯ​មនុស្ស​លោក​វិញ កាល​ណា​គេ​ស្លាប់​ហើយគេ​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទេសូម្បី​តែ​ផ្ទៃ​មេឃ​រលាយ ក៏​គេ​មិន​ភ្ញាក់​ដែរគឺ​គេ​នឹង​ដេក​លក់ ឥត​ក្រោក​ឡើង​វិញ​ឡើយ។

13 សូម​ព្រះ‌អង្គ​មេត្តា​ឲ្យ​ទូលបង្គំ​ជ្រកនៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់សូម​លាក់​ទូលបង្គំ​នៅ​ទី​នោះរហូត​ដល់​ព្រះ‌អង្គ​ស្ងប់​ព្រះ‌ពិរោធហើយ​សូម​កំណត់​ពេល​មួយដែល​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូលបង្គំ​ឡើង​វិញ។

14 ប្រសិន​បើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយអាច​រស់​ឡើង​វិញ​បាននោះ​ទូលបង្គំ​នឹង​នៅ​រង់‌ចាំ​គ្រប់​ពេល​វេលារហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ដ៏​វេទនា​នេះ។

15 ពេល​នោះ ព្រះ‌អង្គ​ហៅ​ទូលបង្គំទូលបង្គំ​នឹង​ឆ្លើយ​ទៅ​ព្រះ‌អង្គ​វិញហើយ​ព្រះ‌អង្គ​មុខ​ជា​រីក‌រាយ​នឹង​ទូលបង្គំដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។

16 នៅ​ពេល​នោះ ព្រះ‌អង្គ​មើល​ថែ​ទាំ​ជំហានរបស់​ទូលបង្គំហើយ​មិន​គិត‌គូរ​ពី​អំពើ​បាប​របស់​ទូលបង្គំ​ទេ។

17 ព្រះ‌អង្គ​នឹង​បំភ្លេច​ចោល​នូវ​កំហុស​របស់​ទូលបង្គំហើយ​គ្រប​បាំង​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ។

18 ក៏​ប៉ុន្តែ ភ្នំ​ត្រូវ​រង្គើ រួច​រលំរីឯ​ផ្ទាំង​សិលា​កក្រើក​ចេញ​ពី​កន្លែង​របស់​វា

19 ទឹក​ធ្វើ​ឲ្យ​ថ្ម​សឹកហើយ​ទឹក​ហូរ​នាំ​យក​ដី​ទៅ​យ៉ាង​ណាព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹមរបស់​មនុស្ស​លោក រលាយ​យ៉ាង​នោះ​ដែរ។

20 ព្រះ‌អង្គ​មាន​ប្រៀប​លើ​គេ​ជា‌និច្ចរួច​ធ្វើ​ឲ្យ​គេ​ក៏​វិនាស​សូន្យ​ទៅព្រះ‌អង្គ​បំផ្លាស់​បំប្រែ​ផ្ទៃ​មុខ​របស់​គេហើយ​ដេញ​គេ​ទៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ។

21 កូន​ចៅ​របស់​គេ​ទទួល​កិត្តិយស គេ​ពុំ​ដឹងកូន​ចៅ​របស់​គេ​បាត់​បង់​កិត្តិយសក៏​គេ​មិន​ឃើញ​ដែរ

22 គឺ​គេ​ដឹង​តែ​ពី​ការ​ឈឺ​ចាប់​នៅ​ក្នុង​រូប​កាយហើយ​រង​ទុក្ខ​នៅ​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42