1 លោកយ៉ូបមានប្រសាសន៍ថា៖
2 «ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំដាក់លើជញ្ជីង
3 គេនឹងឃើញវាធ្ងន់ជាងខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច
4 ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាបពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រដូចមានសត្រូវតំរៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
5 ពេលមានស្មៅខៀវខ្ចីស៊ីតើលាព្រៃដែលស្រែកឬទេ?ពេលមានចំបើងស៊ី តើគោចេះតែរោទ៍ដែរឬ?
6 តើគេអាចបរិភោគម្ហូបសាបដោយមិនបង់អំបិលកើតឬ?តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ?
7 ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។
8 សូមឲ្យសំណូមពររបស់ខ្ញុំបានសម្រេចហើយសូមព្រះជាម្ចាស់ប្រោសប្រទានតាមសេចក្ដីសង្ឃឹមរបស់ខ្ញុំ។
9 គឺសូមព្រះជាម្ចាស់មេត្តាកិនកម្ទេចខ្ញុំសូមព្រះអង្គលាតព្រះហស្ដបង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ!
10 ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែហើយទោះបីខ្ញុំឈឺចាប់ដល់កម្រិតក្ដីក៏ខ្ញុំមានអំណរសប្បាយដែរព្រោះខ្ញុំមិនបានបោះបង់ចោលព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធឡើយ។
11 ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹមហើយខ្ញុំក៏គ្មានគោលដៅអ្វីដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។
12 តើខ្ញុំមានកម្លាំងរឹងដូចថ្មហើយរូបកាយដូចលង្ហិនឬ?
13 ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងទៀតហើយហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ដែលជាបង្អែក។
14 អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួលចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួនបើមិនដូច្នេះទេ គេមុខជាលែងគោរពកោតខ្លាចព្រះជាម្ចាស់។
15 បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្តដូចទឹកជ្រោះដែលរីងដូចជ្រលងដងអូរដែលគ្មានទឹក។
16 នៅចុងរដូវត្រជាក់ទឹកអូរទាំងនោះប្រែជាល្អក់កករព្រោះតែភ្លៀង និងទឹកកករលាយ។
17 នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែងព្រោះតែកម្ដៅថ្ងៃ។
18 ក្បួនអ្នកដំណើរវង្វេងផ្លូវនាំគ្នាចូលទៅវាលរហោស្ថានហើយវិនាសបាត់បង់អស់ទៅ។
19 ក្បួនអ្នកដំណើរពីស្រុកថេម៉ានាំគ្នាសម្លឹងមើលអូរទាំងនោះក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នាសង្ឃឹមលើអូរទាំងនោះ
20 ប៉ុន្តែ ពួកគេត្រូវអាម៉ាស់ព្រោះតែទុកចិត្តលើអូរទាំងនោះហើយពួកគេខកចិត្តនៅពេលទៅដល់។
21 នៅពេលនេះ អស់លោកក៏ដូច្នោះដែរអស់លោកឃើញខ្ញុំមានអាសន្នហើយបែរជាភ័យខ្លាច!
22 ខ្ញុំមិនដែលសុំឲ្យអស់លោកយករបស់អ្វីមួយមកឲ្យខ្ញុំឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។
23 ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្តឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃរបស់មនុស្សឃោរឃៅដែរ។
24 សូមប្រៀនប្រដៅខ្ញុំផង នោះខ្ញុំនឹងនៅស្ងៀមសូមប្រាប់ខ្ញុំផង តើខ្ញុំធ្វើខុសត្រង់ណា?
25 បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួលតែពាក្យដែលអស់លោកស្ដីបន្ទោសនោះមិនសមហេតុសមផលទេ។
26 ពាក្យដែលខ្ញុំនិយាយនេះតើអស់លោកចង់បន្ទោសកន្លែងណាតើអស់លោកយល់ថាពាក្យសម្ដីរបស់មនុស្សអស់សង្ឃឹម ឥតបានការឬ?
27 អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រាហើយសូម្បីតែមិត្តសម្លាញ់ក៏អស់លោកមិនញញើតនឹងលក់ដែរ។
28 ឥឡូវនេះ ចូរបែរមកមើលមុខខ្ញុំឲ្យចំតើខ្ញុំនិយាយបំផ្លើសត្រង់ណា?
29 ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេកហើយក៏កុំអយុត្តិធម៌បែបនេះដែរកុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។
30 តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវពាក្យទុច្ចរិតហើយមាត់របស់ខ្ញុំស្រដីចេញមកនូវពាក្យអពមង្គលឬទេ?