យ៉ូប 13 KHSV

1 ពិត​មែន​ហើយ ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះផ្ទាល់​នឹង​ភ្នែក ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀកហើយ​ខ្ញុំ​ក៏​បាន​យល់។

2 អ្វីៗ​ដែល​អស់​លោក​ដឹង ខ្ញុំ​ក៏​ដឹង​ដែរគឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។

3 ក៏​ប៉ុន្តែ ខ្ញុំ​នឹង​ទូល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់​បំផុតខ្ញុំ​ចង់​តវ៉ា​រឿង‌រ៉ាវ​របស់​ខ្ញុំ​ជា​មួយព្រះ‌ជាម្ចាស់​តែ​ប៉ុណ្ណោះ

4 ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហកមក​ឡូក‌ឡំ​ជា​មួយ​ការ​ពិតអស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។

5 ប្រសិន​បើ​អស់​លោក​នៅ​ស្ងៀមនោះ​ដូច​ជា​មាន​ប្រាជ្ញា​ជាង!

6 ឥឡូវ​នេះ សូម​មេត្តា​ត្រង‌ត្រាប់​ស្ដាប់ពាក្យ​តវ៉ា​របស់​ខ្ញុំ​សិន។

7 តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវក្នុង​នាម​ព្រះ‌ជាម្ចាស់ហើយ​និយាយ​ពាក្យ​មិន​ពិតក្នុង​នាម​ព្រះ‌អង្គ​កើត​ឬ?

8 តើ​អស់​លោក​ចង់​កាន់​ជើង​ព្រះ‌ជាម្ចាស់ហើយ​ចង់​តវ៉ា​ជំនួស​ព្រះ‌អង្គ​ឬ?

9 ប្រសិន​បើ​ព្រះ‌អង្គ​ពិនិត្យ‌ពិច័យ​មើល​អស់​លោកតើ​ព្រះ‌អង្គ​អាច​ឃើញ​ការ​ល្អនៅ​ក្នុង​អស់​លោក​ឬ​ទេ?តើ​លោក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​ព្រះ‌ជាម្ចាស់ដូច​បញ្ឆោត​មនុស្ស​ឬ?

10 ប្រសិន​បើ​អស់​លោក​មាន​គំនិត​កាន់​ជើងដោយ​លួច​លាក់​នោះព្រះ‌អង្គ​មុខ​ជា​ស្ដី​បន្ទោស​អស់​លោក​មិន​ខាន។

11 ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះ‌អង្គនឹង​ធ្វើ​ឲ្យ​អស់​លោក​ញ័រ​រន្ធត់ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​លោក​ភ័យ​តក់‌ស្លុត។

12 ពាក្យ​ដែល​អស់​លោក​និយាយសុទ្ធ​តែ​ជា​ពាក្យ​ស្លោក​ឥត​បាន​ការ ដូច​ផេះពាក្យ​ដែល​អស់​លោក​លើក​យក​មក​តវ៉ាប្រៀប​បាន​នឹង​ភក់។

13 សូម​អស់​លោក​នៅ​ស្ងៀមទុក​ឲ្យ​ខ្ញុំ​និយាយ​ផង!បើ​មាន​ផល​វិបាក​អ្វី​កើត​ចំពោះ​ខ្ញុំទុក​ឲ្យ​កើត​ទៅ​ចុះ!

14 ខ្ញុំ​មិន​នឹក​ស្ដាយ​ខ្លួន​ទេគឺ​ខ្ញុំ​សុខ​ចិត្ត​ប្រថុយ​ជីវិត​របស់​ខ្ញុំ។

15 ព្រះ‌អង្គ​មុខ​ជា​ប្រហារ​ខ្ញុំខ្ញុំ​លែង​មាន​សង្ឃឹម​អ្វី​ទៀត​ហើយប៉ុន្តែ ខ្ញុំ​នឹង​ការពារ​ខ្លួន​នៅ​ចំពោះព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

16 ធ្វើ​ដូច្នេះ ប្រហែល​ជា​ខ្ញុំ​បាន​រួច​ជីវិតដ្បិត​គ្មាន​មនុស្ស​ទុច្ចរិត​ណា​អាច​ទៅ​ឈរនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​បាន​ឡើយ។

17 សូម​អស់​លោក​ត្រង‌ត្រាប់​ស្ដាប់​ពាក្យដែល​ខ្ញុំ​នឹង​ថ្លែងសូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ពន្យល់!

18 ខ្ញុំ​នឹង​និយាយ​ការពារ​ខ្លួន​ខ្ញុំព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។

19 តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ?ប្រសិន​បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀមហើយ​អត់​ដង្ហើម​ឲ្យ​ស្លាប់។

20 ប៉ុន្តែ សូម​ព្រះ‌អង្គ​មេត្តា​អនុញ្ញាត​តាមសំណូម​ពរ​ពីរ​របស់​ទូលបង្គំនោះ​ទូលបង្គំ​លែង​លាក់​ខ្លួន​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្ររបស់​ព្រះ‌អង្គ​ទៀត​ឡើយ

21 គឺ​សូម​ដក​ព្រះ‌ហស្ដ​ចេញ​ពី​ទូលបង្គំហើយ​ក៏​កុំ​ធ្វើ​ឲ្យ​ទូលបង្គំភ័យ​តក់‌ស្លុត​ទៀត​ដែរ។

22 បន្ទាប់​មក សូម​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​ទូលបង្គំ​ចុះទូលបង្គំ​នឹង​ឆ្លើយ​តប​វិញឬ​មួយ​សូម​ទុក​ឲ្យ​ទូលបង្គំ​និយាយ​មុនរួច​ទើប​ព្រះ‌អង្គ​ឆ្លើយ​តាម​ក្រោយ​ក៏​បាន។

23 តើ​កំហុស និង​អំពើ​បាប​របស់​ទូលបង្គំមាន​ចំនួន​ច្រើន​ប៉ុន​ណា?សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ពី​អំពើ​ទុច្ចរិតនិង​អំពើ​បាប​របស់​ទូលបង្គំ​ផង។

24 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ចាត់​ទុក​ទូលបង្គំជា​សត្រូវ​នឹង​ព្រះ‌អង្គ​ដូច្នេះ?

25 ទូលបង្គំ​ប្រៀប​ដូច​ជា​ស្លឹក​ឈើ ឬ​ចំបើង​ស្ងួតដែល​ប៉ើង​តាម​ខ្យល់តើ​ព្រះ‌អង្គ​ដេញ​តាម​ប្រហារ​ទូលបង្គំ​ធ្វើ​អ្វី?

26 ព្រះ‌អង្គ​បាន​កត់‌ត្រា​ទុក​នូវ​អំពើ​អាក្រក់​ផ្សេងៗដែល​ទូលបង្គំ​ប្រព្រឹត្តព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ទទួល​ខុស​ត្រូវ​លើ​កំហុសដែល​ទូលបង្គំ​ប្រព្រឹត្ត​កាល​ពី​នៅ​ក្មេង។

27 ព្រះ‌អង្គ​ចង់​យក​ខ្នោះ​មក​ដាក់​ជើង​ទូលបង្គំព្រះ‌អង្គ​ឃ្លាំ​មើល​អ្វីៗ​ទាំង​អស់ដែល​ទូលបង្គំ​ប្រព្រឹត្តសូម្បី​តែ​ដាន​ជើង​ទូលបង្គំក៏​ព្រះ‌អង្គ​តាម​ពិនិត្យ​មើល​ដែរ។

28 រូប​កាយ​ទូលបង្គំ​ប្រៀប​បាន​នឹង​ឈើ​ពុកឬ​ដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42