យ៉ូប 10:13-19 KHSV

13 ប៉ុន្តែ ទូលបង្គំ​ដឹង​ច្បាស់​នូវ​អ្វីៗដែល​ព្រះ‌អង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ

14 គឺ​ព្រះ‌អង្គ​ឃ្លាំ​មើល​ទូលបង្គំក្រែង​លោ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាបហើយ​ព្រះ‌អង្គ​មិន​ព្រម​លើក‌លែង​ទោសឲ្យ​ទូលបង្គំ​ទាល់​តែ​សោះ។

15 ប្រសិន​បើ​ទូលបង្គំ​មាន​ទោសនោះ​ទូលបង្គំ​ពិត​ជា​វេទនា​មិន​ខាន!ប្រសិន​បើ​ទូលបង្គំ​សុចរិតនោះ​ក៏​ទូលបង្គំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរទូលបង្គំ​ត្រូវ​អាម៉ាស់ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។

16 ប្រសិន​បើ​ទូលបង្គំ​ហ៊ាន​ងើប​មុខព្រះ‌អង្គ​នឹង​ដេញ​តាម​ទូលបង្គំ​ដូច​សត្វ​សិង្ហព្រះ‌អង្គ​នឹង​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗប្រហារ​ទូលបង្គំ​ថែម​ទៀត។

17 ព្រះ‌អង្គ​ចេះ​តែ​រក​មូល​ហេតុ​ថ្មីៗមក​ចោទ​ប្រកាន់​ទូលបង្គំព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំកាន់​តែ​ខ្លាំង​ឡើងៗព្រះ‌អង្គ​ប្រើ​កង​កម្លាំង​ថ្មីៗ​វាយ​លុក​ទូលបង្គំ។

18 ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ធ្វើ​អ្វី?បើ​ទូលបង្គំ​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃនោះ​គ្មាន​នរណា​ឃើញ​ទេ។

19 បើ​គេ​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​កប់​ក្នុង​ផ្នូរនោះ​ទូលបង្គំ​មិន​ដែល​មាន​ជីវិត​ទាល់​តែ​សោះ។