យ៉ូប 12 KHSV

ចម្លើយ​របស់​លោក​យ៉ូប: គ្មាន​នរណា​អាច​បង្ក្រាប​ព្រះ‌ជាម្ចាស់​បាន​ទេ

1 លោក​យ៉ូប​តប​វិញ​ថា៖

2 «ពិត​មែន​ហើយចំណេះ​ដឹង​ទាំង​ប៉ុន្មាន​របស់​មនុស្សស្ថិត​នៅ​ក្នុង​អស់​លោក​ទាំង​អស់​គ្នា។ដូច្នេះ ពេល​ណា​អស់​លោក​ស្លាប់ប្រាជ្ញា​ក៏​សាប‌សូន្យ​ទៅ​ជា​មួយ​ដែរ!

3 ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​ចេះ​គិត‌គូរ​ដូច​អស់​លោកគឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។សេចក្ដី​ដែល​អស់​លោក​ថ្លែង​នោះតើ​នរណា​មិន​ដឹង!

4 ខ្ញុំ​ជា​មនុស្ស​ដែល​មិត្ត‌ភក្ដិ​ចំអក​ឲ្យខ្ញុំ​អង្វរ​រក​ព្រះ‌ជាម្ចាស់ សូម​ចម្លើយ​ពី​ព្រះ‌អង្គតែ​ទោះ​បី​ខ្ញុំ​ជា​មនុស្ស​សុចរិត ស្លូត​ត្រង់​ក្ដីក៏​ត្រូវ​គេ​មើល‌ងាយ​ដែរ។

5 អស់​អ្នក​ដែល​ធ្លាប់​រស់​នៅ​ដោយ​សុខ‌សាន្តតែងតែ​មើល‌ងាយ​មនុស្ស​វេទនាហើយ​ពួក​គេ​គិត​ថា អ្នក​ដែល​ភ្លាត់​ជើង​ដួលត្រូវ​តែ​វេទនា​ដូច្នេះ។

6 មនុស្ស​ប្លន់​គេ តែងតែ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួនដោយ​ឥត​កង្វល់អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ហើយ​ចាត់​ទុក​កម្លាំង​ខ្លួន​ឯង​ជា​ព្រះតែងតែ​រស់​នៅ​ដោយ​ឥត​បារម្ភ។

7 ក៏​ប៉ុន្តែ សូម​លោក​សាក​សួរ​សត្វ​ធាតុ​ទៅនោះ​វា​នឹង​ប្រៀន‌ប្រដៅ​លោកសូម​សួរ​សត្វ​ស្លាប​ទៅនោះ​វា​នឹង​ប្រាប់​លោក​ឲ្យ​ដឹង។

8 សូម​សាក​សួរ​ផែនដី​ទៅនោះ​ផែនដី​នឹង​ប្រៀន‌ប្រដៅ​លោកសូម​សួរ​ត្រី​នៅ​ក្នុង​សមុទ្រនោះ​វា​នឹង​និទាន​ប្រាប់​លោក។

9 ក្នុង​ចំណោម​សត្វ​ទាំង​នោះ តើ​សត្វ​ណា​មួយមិន​ដឹង​ថា អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះ‌ជាម្ចាស់!

10 ព្រះ‌អង្គ​ក្ដាប់​ព្រលឹង​សត្វ​លោក​ទាំង​អស់នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គហើយ​ដង្ហើម​ជីវិត​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុងព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ដែរ។

11 ត្រចៀក​ស្ដាប់​យល់​ពាក្យ​សម្ដីដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​ម្ហូប​អាហារ​ដែរ។

12 មនុស្ស​ចាស់​ជរា​រមែង​មាន​ប្រាជ្ញាហើយ​អ្នក​ដែល​មាន​អាយុ​វែងក៏​មាន​ការ​យល់​ដឹង​ដែរ។

13 មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះដែល​មាន​ប្រាជ្ញា និង​ឫទ្ធា‌នុភាពព្រម​ទាំង​យោបល់ និង​ការ​យល់​ដឹង។

14 ប្រសិន​បើ​ព្រះ‌អង្គ​កម្ទេច​អ្វី​មួយគ្មាន​នរណា​សង់​ឡើង​វិញ​បាន​ទេប្រសិន​បើ​ព្រះ‌អង្គ​ឃុំ​មនុស្ស​ម្នាក់នោះ​ក៏​គ្មាន​នរណា​អាច​ដោះ​លែង​បាន​ដែរ។

15 ប្រសិន​បើ​ព្រះ‌អង្គ​ទប់​ទឹក នោះ​នឹង​កើត​រាំង​ស្ងួតប្រសិន​បើ​ព្រះ‌អង្គ​បើក នោះ​ទឹក​នឹង​លិច​ផែនដី។

16 ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដាហើយ​សម្រេច​កិច្ចការ​អ្វីៗ តាម​ព្រះ‌ហឫទ័យរីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​ឲ្យ​វង្វេងស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

17 ព្រះ‌អង្គ​ដក​អ្នក​ធំ​ចេញ​ពី​តំណែងព្រះ‌អង្គ​ធ្វើ​ឲ្យ​ចៅ‌ក្រម​ទៅ​ជា​លេលា។

18 ព្រះ‌អង្គ​ទម្លាក់​ស្ដេច​នានា​ចេញ​ពី​អំណាចហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។

19 ព្រះ‌អង្គ​ដក​ពួក​បូជា‌ចារ្យ​ចេញ​ពី​តំណែងព្រះ‌អង្គ​ទម្លាក់​អ្នក​ដែល​មាន​អំណាច​រឹង‌មាំ។

20 ព្រះ‌អង្គ​ដក​ពាក្យ​សម្ដី​ចេញ​ពី​អ្នក​ពូកែ​វោហារព្រះ‌អង្គ​យក​តម្រិះ​ប្រាជ្ញា​ចេញ​ពី​ចាស់​ព្រឹទ្ធា‌ចារ្យ។

21 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទៅ​ជា​ថោក​ទាបហើយ​ដក​អំណាច​ចេញ​ពី​អ្នក​ខ្លាំង​ពូកែ។

22 ព្រះ‌អង្គ​យក​ភាព​ងងឹត​ចេញ​ពី​ទី​ជម្រៅហើយ​លើក​ស្ថាន​មនុស្ស​ស្លាប់មក​ដាក់​ក្រោម​ពន្លឺ។

23 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ចម្រើន​ឡើងហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​ទៅ​វិញព្រះ‌អង្គ​ពង្រីក​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានាយ៉ាង​ទូលាយរួច​ព្រះ‌អង្គ​កំចាត់‌កំចាយ​ពួក​គេ។

24 ព្រះ‌អង្គ​ដក​ប្រាជ្ញា​ចេញ​ពី​មេ​ដឹក​នាំ​ប្រជា‌ជននៅ​លើ​ផែនដីហើយ​ឲ្យ​ពួក​គេ​វង្វេង​នៅ​ក្នុង​ទី​ស្មសានដែល​គ្មាន​ច្រក​ចេញ។

25 ពួក​គេ​ដើរ​រាវ​ពពើម​នៅ​ក្នុង​ទី​ងងឹត គ្មាន​ពន្លឺព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​លែង​ដឹង​ខុស​ត្រូវដូច​មនុស្ស​ស្រវឹង​ស្រា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42