11 ត្រចៀកស្ដាប់យល់ពាក្យសម្ដីដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។
12 មនុស្សចាស់ជរារមែងមានប្រាជ្ញាហើយអ្នកដែលមានអាយុវែងក៏មានការយល់ដឹងដែរ។
13 មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានប្រាជ្ញា និងឫទ្ធានុភាពព្រមទាំងយោបល់ និងការយល់ដឹង។
14 ប្រសិនបើព្រះអង្គកម្ទេចអ្វីមួយគ្មាននរណាសង់ឡើងវិញបានទេប្រសិនបើព្រះអង្គឃុំមនុស្សម្នាក់នោះក៏គ្មាននរណាអាចដោះលែងបានដែរ។
15 ប្រសិនបើព្រះអង្គទប់ទឹក នោះនឹងកើតរាំងស្ងួតប្រសិនបើព្រះអង្គបើក នោះទឹកនឹងលិចផែនដី។
16 ព្រះអង្គប្រកបដោយព្រះចេស្ដាហើយសម្រេចកិច្ចការអ្វីៗ តាមព្រះហឫទ័យរីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេងស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។
17 ព្រះអង្គដកអ្នកធំចេញពីតំណែងព្រះអង្គធ្វើឲ្យចៅក្រមទៅជាលេលា។