យ៉ូប 12:13-19 KHSV

13 មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះដែល​មាន​ប្រាជ្ញា និង​ឫទ្ធា‌នុភាពព្រម​ទាំង​យោបល់ និង​ការ​យល់​ដឹង។

14 ប្រសិន​បើ​ព្រះ‌អង្គ​កម្ទេច​អ្វី​មួយគ្មាន​នរណា​សង់​ឡើង​វិញ​បាន​ទេប្រសិន​បើ​ព្រះ‌អង្គ​ឃុំ​មនុស្ស​ម្នាក់នោះ​ក៏​គ្មាន​នរណា​អាច​ដោះ​លែង​បាន​ដែរ។

15 ប្រសិន​បើ​ព្រះ‌អង្គ​ទប់​ទឹក នោះ​នឹង​កើត​រាំង​ស្ងួតប្រសិន​បើ​ព្រះ‌អង្គ​បើក នោះ​ទឹក​នឹង​លិច​ផែនដី។

16 ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដាហើយ​សម្រេច​កិច្ចការ​អ្វីៗ តាម​ព្រះ‌ហឫទ័យរីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​ឲ្យ​វង្វេងស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ។

17 ព្រះ‌អង្គ​ដក​អ្នក​ធំ​ចេញ​ពី​តំណែងព្រះ‌អង្គ​ធ្វើ​ឲ្យ​ចៅ‌ក្រម​ទៅ​ជា​លេលា។

18 ព្រះ‌អង្គ​ទម្លាក់​ស្ដេច​នានា​ចេញ​ពី​អំណាចហើយ​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។

19 ព្រះ‌អង្គ​ដក​ពួក​បូជា‌ចារ្យ​ចេញ​ពី​តំណែងព្រះ‌អង្គ​ទម្លាក់​អ្នក​ដែល​មាន​អំណាច​រឹង‌មាំ។