16 ព្រះអង្គប្រកបដោយព្រះចេស្ដាហើយសម្រេចកិច្ចការអ្វីៗ តាមព្រះហឫទ័យរីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេងស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។
17 ព្រះអង្គដកអ្នកធំចេញពីតំណែងព្រះអង្គធ្វើឲ្យចៅក្រមទៅជាលេលា។
18 ព្រះអង្គទម្លាក់ស្ដេចនានាចេញពីអំណាចហើយធ្វើឲ្យពួកគេជាប់ជាឈ្លើយសឹក។
19 ព្រះអង្គដកពួកបូជាចារ្យចេញពីតំណែងព្រះអង្គទម្លាក់អ្នកដែលមានអំណាចរឹងមាំ។
20 ព្រះអង្គដកពាក្យសម្ដីចេញពីអ្នកពូកែវោហារព្រះអង្គយកតម្រិះប្រាជ្ញាចេញពីចាស់ព្រឹទ្ធាចារ្យ។
21 ព្រះអង្គធ្វើឲ្យមេដឹកនាំទៅជាថោកទាបហើយដកអំណាចចេញពីអ្នកខ្លាំងពូកែ។
22 ព្រះអង្គយកភាពងងឹតចេញពីទីជម្រៅហើយលើកស្ថានមនុស្សស្លាប់មកដាក់ក្រោមពន្លឺ។