យ៉ូប 15:27-33 KHSV

27 មុខ​គេ​ឡើង​ខ្លាញ់ ហើយ​បាន​ចម្រុង‌ចម្រើន។

28 គេ​នឹង​កាន់​កាប់​ទីក្រុង​បាក់​បែករស់​នៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះ​បង់​ចោលជា​ផ្ទះ​ដែល​ជិត​រលំ។

29 ប៉ុន្តែ គេ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​ត​ទៅ​ទៀតទ្រព្យ‌សម្បត្តិ​របស់​គេ​មិន​នៅ​ស្ថិត‌ស្ថេរគេ​នឹង​មិន​ចម្រុង‌ចម្រើន​នៅ​លើ​ផែនដី​ឡើយ។

30 គេ​មិន​អាច​គេច​ផុត​ពី​ភាព​ងងឹត​នៃ​សេចក្ដី​ស្លាប់ភ្លើង​នឹង​ឆាប‌ឆេះ​ពូជ‌ពង្ស​របស់​គេហើយ​គេ​នឹង​ខ្ចាត់​បាត់​ទៅដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់។

31 កុំ​ឲ្យ​គេ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ឥត​ប្រយោជន៍បណ្ដាល​ឲ្យ​ខក​ចិត្ត​នោះ​ឡើយដ្បិត​គេ​នឹង​ទទួល​ការ​ឥត​ប្រយោជន៍ទុក​ជា​រង្វាន់។

32 ហេតុ‌ការណ៍​នេះ​នឹង​កើត​មាន​ដល់​គេមុន​ពេល​ស្លាប់គឺ​ប្រៀប​ដូច​ជា​ដើម​ឈើដែល​លែង​មាន​ស្លឹក​ខៀវ​ខ្ចី​ទៀត​ហើយ។

33 គេ​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរពេល​ផ្លែ​នៅ​ខ្ចី ស្រាប់​តែ​ជ្រុះ​ផ្លែ​អស់ហើយ​ក៏​ដូច​ដើម​អូលីវ ដែល​ជ្រុះ​ផ្កា​អស់​ដែរ។