យ៉ូប 15:4-10 KHSV

4 ចំណែក​ឯ​លោក​វិញ លោក​ធ្វើ​ឲ្យ​គេ​ឯងលែង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ហើយ​លែង​ឲ្យ​នរណា​អាច​ស្មឹង‌ស្មាធិ៍នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​បាន​ទៀត!

5 សេចក្ដី​ទុច្ចរិត​ជំរុញ​ឲ្យ​លោក​ស្រដី​ចេញ​មកលោក​ប្រើ​ពាក្យ‌ពេចន៍​របស់​មនុស្ស​មាន​ល្បិច។

6 មិន​មែន​ខ្ញុំ​ទេ ដែល​ថ្កោល​ទោស​លោកគឺ​មាត់​របស់​លោក​ផ្ទាល់​ថ្កោល​ទោស​លោកហើយ​ពាក្យ​សម្ដី​របស់​លោកចោទ​ប្រកាន់​ខ្លួន​ឯង។

7 ក្នុង​ចំណោម​មនុស្ស​ទាំង​អស់តើ​លោក​កើត​មក​មុន​គេ​ឬតើ​លោក​កើត​មក មុន​ភ្នំ​ទាំង‌ឡាយ​ឬ?

8 តើ​លោក​បាន​ឮ​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់ហើយ​មាន​តែ​លោក​ម្នាក់​ឬ​ដែល​មាន​ប្រាជ្ញា?

9 តើ​មាន​ការ​អ្វី​ដែល​លោក​ដឹងតែ​យើង​ខ្ញុំ​មិន​ដឹង?តើ​មាន​ការ​អ្វី​ដែល​លោក​យល់តែ​យើង​ខ្ញុំ​មិន​យល់?

10 ក្នុង​ចំណោម​យើង​ខ្ញុំ ក៏​មាន​ចាស់​ព្រឹទ្ធា‌ចារ្យដែល​មាន​វ័យ​ចំណាស់ៗមាន​អាយុ​វែង​ជាង​ឪពុក​របស់​លោក​ទៅ​ទៀត!