យ៉ូប 15:9-15 KHSV

9 តើ​មាន​ការ​អ្វី​ដែល​លោក​ដឹងតែ​យើង​ខ្ញុំ​មិន​ដឹង?តើ​មាន​ការ​អ្វី​ដែល​លោក​យល់តែ​យើង​ខ្ញុំ​មិន​យល់?

10 ក្នុង​ចំណោម​យើង​ខ្ញុំ ក៏​មាន​ចាស់​ព្រឹទ្ធា‌ចារ្យដែល​មាន​វ័យ​ចំណាស់ៗមាន​អាយុ​វែង​ជាង​ឪពុក​របស់​លោក​ទៅ​ទៀត!

11 ព្រះ‌ជាម្ចាស់​ឲ្យ​យើង​ខ្ញុំ​មកសម្រាល​ទុក្ខ​លោក ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់តើ​ប៉ុន​ហ្នឹង​ហើយ លោក​យល់​ថា​មិន​ល្មម​ឬ?

12 ហេតុ​អ្វី​បាន​ជា​លោក​មាន​ចិត្ត​ពុះ​កញ្ជ្រោលនិង​មើល​មក​យើង​ខ្ញុំ​ដោយ​កំហឹង​បែប​នេះ?

13 ធ្វើ​ដូច្នេះ លោក​ដូច​ជា​ខឹង​នឹង​ព្រះ‌ជាម្ចាស់ហើយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អង្គ​ដែរ។

14 តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើតតើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រីអាច​សុចរិត​ដូច​ម្ដេច​កើត?

15 សូម្បី​តែ​ពួក​ទេវតា​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គក៏​ព្រះ‌អង្គ​ទុក​ចិត្ត​ពុំ​បានហើយ​សូម្បី​តែ​ផ្ទៃ​មេឃ​ក៏​ពុំ​បរិសុទ្ធនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទៅ​ហើយ