12 ពេលខ្ញុំកំពុងតែរស់នៅយ៉ាងសុខសាន្តព្រះអង្គមកអង្រួនខ្ញុំឲ្យវឹកវរព្រះអង្គចាប់កញ្ចឹងកខ្ញុំហើយបោកខ្ញុំឲ្យដួលព្រះអង្គចាត់ទុកខ្ញុំដូចជាផ្ទាំងស៊ីប។
13 ព្រះអង្គបាញ់ព្រួញមកលើខ្ញុំ ពីគ្រប់ទិសទីព្រះអង្គទម្លុះខ្ញុំត្រង់ចង្កេះ ដោយឥតមេត្តាព្រះអង្គធ្វើឲ្យប្រមាត់ខ្ញុំធ្លាយចេញមកលើដី។
14 ព្រះអង្គចាក់ទម្លុះខ្ញុំផ្ទួនៗគ្នាព្រះអង្គសម្រុកមកលើខ្ញុំដូចទាហានចូលច្បាំង។
15 ខ្ញុំបានដេរបាវយកមកស្លៀកខ្ញុំជាន់ឈ្លីកិត្តិយសរបស់ខ្ញុំក្នុងធូលីដី។
16 ខ្ញុំយំសោករហូតដល់ហើមភ្នែកភ្នែករបស់ខ្ញុំក៏ខូងយ៉ាងជ្រៅដែរ។
17 ប៉ុន្តែ ខ្ញុំពុំបានប្រព្រឹត្តអំពើឃោរឃៅទេហើយពាក្យអធិស្ឋានរបស់ខ្ញុំនៅតែបរិសុទ្ធដដែល។
18 ឱផែនដីអើយ សូមកុំលាក់ឈាមរបស់ខ្ញុំឡើយហើយក៏កុំឲ្យមានអ្វីមកខ្ទប់សម្រែករបស់ខ្ញុំដែរ។