19 ពេលនេះ សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរមសុខអ្នកឆ្លើយការពារខ្ញុំ ស្ថិតនៅស្ថានដ៏ខ្ពស់បំផុត។
20 មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំខ្ញុំស្រែកអង្វរព្រះជាម្ចាស់ ទាំងបង្ហូរទឹកភ្នែក។
21 សូមឲ្យសាក្សីរបស់ខ្ញុំបានធ្វើជាអាជ្ញាកណ្ដាលរវាងព្រះជាម្ចាស់ និងខ្ញុំដូចគេធ្លាប់ធ្វើជាអាជ្ញាកណ្ដាលរវាងមនុស្ស និងមនុស្ស។
22 អាយុជីវិតរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយខ្ញុំនឹងធ្វើដំណើរទៅតាមផ្លូវមួយដែលពុំអាចវិលត្រឡប់មកវិញបានទេ។