យ៉ូប 16:4-10 KHSV

4 ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ក៏​អាច​និយាយ​ដូចអស់​លោក​បាន​ដែរគឺ​ប្រសិន​បើ​អស់​លោក​រង​ទុក្ខ​ដូច​ខ្ញុំខ្ញុំ​នឹង​រៀប​រៀង​ពាក្យ‌ពេចន៍​ប្រឆាំង​អស់​លោកខ្ញុំ​នឹង​គ្រវី​ក្បាល​ដាក់​អស់​លោក។

5 ខ្ញុំ​នឹង​និយាយ​លើក​ទឹក​ចិត្ត​អស់​លោកខ្ញុំ​នឹង​រក​ពាក្យ​មក​ថ្លែងដើម្បី​បន្ធូរ​ការ​ឈឺ​ចាប់​របស់​អស់​លោក។

6 រីឯ​ខ្ញុំ​វិញ ទោះ​បី​ខ្ញុំ​និយាយក៏​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​មិន​បាន​ធូរ​ស្បើយបើ​ខ្ញុំ​មិន​និយាយក៏​ការ​ឈឺ​ចាប់​មិន​ចាក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។

7 ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង…ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ទូលបង្គំវិនាស​ទាំង​ស្រុង។

8 ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​នៅ​សល់​តែស្បែក និង​ឆ្អឹងដែល​ជា​ភស្តុតាង ឲ្យ​គេ​ចោទ​ប្រកាន់​ថាទូលបង្គំ​មាន​កំហុស។

9 ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ប្រហារ​ខ្ញុំដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំបញ្ចេញ​ចង្កូម​ដាក់​ខ្ញុំព្រះ‌អង្គ​សម្លក់‌សម្លឹង​មក​ខ្ញុំ ដូច​បច្ចា‌មិត្ត។

10 មនុស្ស‌ម្នា​បើក​មាត់​យ៉ាង​ធំដើម្បី​ពោល​ពាក្យ​ប្រឆាំង​នឹង​ខ្ញុំពួក​គេ​បន្ទាប​បន្ថោក​ខ្ញុំ ទះ​កំផ្លៀង​ខ្ញុំហើយ​ព្រួត​គ្នា​ទាស់​នឹង​ខ្ញុំ។