យ៉ូប 16:9-15 KHSV

9 ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ប្រហារ​ខ្ញុំដូច​សត្វ​សាហាវ​ហែក​សាច់​ខ្ញុំបញ្ចេញ​ចង្កូម​ដាក់​ខ្ញុំព្រះ‌អង្គ​សម្លក់‌សម្លឹង​មក​ខ្ញុំ ដូច​បច្ចា‌មិត្ត។

10 មនុស្ស‌ម្នា​បើក​មាត់​យ៉ាង​ធំដើម្បី​ពោល​ពាក្យ​ប្រឆាំង​នឹង​ខ្ញុំពួក​គេ​បន្ទាប​បន្ថោក​ខ្ញុំ ទះ​កំផ្លៀង​ខ្ញុំហើយ​ព្រួត​គ្នា​ទាស់​នឹង​ខ្ញុំ។

11 ព្រះ‌ជាម្ចាស់​ប្រគល់​ខ្ញុំ​ទៅ​ឲ្យក្មេង‌ក្មាង​មើល‌ងាយព្រះ‌អង្គ​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃរបស់​មនុស្ស​ពាល។

12 ពេល​ខ្ញុំ​កំពុង​តែ​រស់​នៅ​យ៉ាង​សុខ‌សាន្តព្រះ‌អង្គ​មក​អង្រួន​ខ្ញុំ​ឲ្យ​វឹក‌វរព្រះ‌អង្គ​ចាប់​កញ្ចឹង‌ក​ខ្ញុំហើយ​បោក​ខ្ញុំ​ឲ្យ​ដួលព្រះ‌អង្គ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ស៊ីប។

13 ព្រះ‌អង្គ​បាញ់​ព្រួញ​មក​លើ​ខ្ញុំ ពី​គ្រប់​ទិស‌ទីព្រះ‌អង្គ​ទម្លុះ​ខ្ញុំ​ត្រង់​ចង្កេះ ដោយ​ឥត​មេត្តាព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រមាត់​ខ្ញុំ​ធ្លាយ​ចេញ​មក​លើ​ដី។

14 ព្រះ‌អង្គ​ចាក់​ទម្លុះ​ខ្ញុំ​ផ្ទួនៗ​គ្នាព្រះ‌អង្គ​សម្រុក​មក​លើ​ខ្ញុំ​ដូច​ទាហាន​ចូល​ច្បាំង។

15 ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀកខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។