យ៉ូប 17:9-15 KHSV

9 មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួនត​ទៅ​មុខ​ទៀតហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធកាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។

10 ចំណែក​ឯ​អស់​លោក សូម​អញ្ជើញ​មក​វិញហើយ​ថ្លែង​សា​ជា​ថ្មី​ចុះខ្ញុំ​មុខ​ជា​ឃើញ​ថា ក្នុង​ចំណោម​អស់​លោកគ្មាន​អ្នក​ប្រាជ្ញ​សោះ​ឡើយ។

11 អាយុ​ជីវិត​ខ្ញុំ​ដល់​ទី​បញ្ចប់គម្រោង‌ការ​ផ្សេងៗ​របស់​ខ្ញុំ​រលាយ​សូន្យសេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្ញុំ​ក៏​ផុត​រលត់​ដែរ។

12 មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​អះ‌អាង​ថា​យប់​ជា​ថ្ងៃហើយ​ពេល​ងងឹត​ចូល​មក​ដល់ពួក​គេ​ពោល​ថា ជិត​ភ្លឺ​ហើយ។

13 ក៏​ប៉ុន្តែ សេចក្ដី​សង្ឃឹម​តែ​មួយ​របស់​ខ្ញុំគឺ​ស្ថាន​មច្ចុរាជខ្ញុំ​រៀបចំ​ដំណេក​របស់​ខ្ញុំ​ក្នុង​ភាព​ងងឹត។

14 ខ្ញុំ​ហៅ​រណ្ដៅ​ថា​ជា​ឪពុក​របស់​ខ្ញុំហៅ​ដង្កូវ​ថា​ជា​ម្ដាយ និង​បង​ស្រី​របស់​ខ្ញុំ។

15 តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា?មាន​នរណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ឬ​ទេ?