យ៉ូប 18:1-6 KHSV

1 លោក​ប៊ីល‌ដាដ ជា​អ្នក​ស្រុក​ស៊ូអាពោល​ឡើង​ថា៖

2 «តើ​អ្នក​រាល់​គ្នា​ទ្រាំ​ស្ដាប់​ពាក្យ​សម្ដី​បែប​នេះដល់​ពេល​ណា​ទៀត?ចូរ​ពិចារណា​ឡើង នោះ​យើង​នឹង​ពិភាក្សា​គ្នា។

3 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បណ្ដោយ​ឲ្យគាត់​ចាត់​ទុក​យើង​ដូច​សត្វ​ធាតុ?ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចាត់​ទុក​យើងដូច​មនុស្ស​ល្ងី‌ល្ងើ?

4 ឱ​លោក​ដែល​អារ​សាច់​ខ្លួន​ឯងព្រោះ​តែ​កំហឹង​អើយតើ​គួរ​ឲ្យ​ផែនដី​ក្លាយ​ទៅ​ជា​ទី​ស្មសាននិង​ឲ្យ​ផ្ទាំង​ថ្ម​រមៀល ព្រោះ​តែ​លោក​ឬ?

5 ពន្លឺ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលត់ហើយ​អណ្ដាត​ភ្លើង​នៅ​ចង្ក្រានរបស់​គេ​ក៏​លែង​ភ្លឺ​ដែរ។

6 ពន្លឺ​នៅ​ក្នុង​ទី​លំ‌នៅ​របស់​គេ​នឹង​ត្រូវ​ងងឹត​សូន្យចង្កៀង​ដែល​ចាំង​ពី​លើ​គេ​នឹង​ត្រូវ​រលត់។