យ៉ូប 19:17-23 KHSV

17 ដង្ហើម​របស់​ខ្ញុំ​ជះ​ក្លិន​អសោចធ្វើ​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ​ទ្រាំ​មិន​បានបង‌ប្អូន​បង្កើត​របស់​ខ្ញុំ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។

18 សូម្បី​តែ​ក្មេង‌ក្មាង ក៏​មើល‌ងាយ​ខ្ញុំពេល​ខ្ញុំ​ងើប​ឈរ​ឡើងនោះ​ពួក​វា​នាំ​គ្នា​និយាយ​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

19 អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំអស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នាប្រឆាំង​នឹង​ខ្ញុំ។

20 ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹងហើយ​វិះ‌តែ​នឹង​ស្លាប់​ទៀត​ផង។

21 មិត្ត‌ភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំសូម​អាណិត​មេត្តា​ខ្ញុំ​ផង!ដ្បិត​ព្រះ‌ជាម្ចាស់​យក​ព្រះ‌ហស្ដ​វាយ​ខ្ញុំ។

22 ហេតុ​អ្វី​បាន​ជា​អស់​លោក​ដេញ​តាម​ខ្ញុំដូច​ព្រះ‌ជាម្ចាស់​យ៉ាង​នេះអស់​លោក​ធ្វើ​ទុក្ខ​ខ្ញុំ​ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទេ​ឬ?

23 សូម​ឲ្យ​ពាក្យ‌ពេចន៍​របស់​ខ្ញុំ​បាន​សរសេរ​ទុកគឺ​ចារ​ទុក​នៅ​ក្នុង​ក្រាំង​មួយ!