យ៉ូប 20:13-19 KHSV

13 ទោះ​បី​គេ​ខំ​រក្សា​ទុក ដោយ​មិន​លេបគឺ​បៀម​ទុក​នៅ​ក្នុង​មាត់​ក្ដី

14 គង់​តែ​អាហារ​នោះ​រលាយក្លាយ​ដូច​ជា​ពិស​របស់​ពស់​អាសិ‌រពិសនៅ​ក្នុង​ពោះ​របស់​គេ។

15 គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ​ក្នុង​ពោះតែ​គេ​នឹង​ក្អួត​ចេញ​មក​វិញគឺ​ព្រះ‌ជាម្ចាស់​នឹង​ហូត​យក​ទ្រព្យ‌សម្បត្តិ​នោះចេញ​ពី​ពោះ​របស់​គេ។

16 គេ​ជញ្ជក់​ពិស​របស់​ពស់​អាសិ‌រពិសគេ​នឹង​ត្រូវ​ស្លាប់​ដោយ​ពស់​វែក​ចឹក។

17 គេ​នឹង​លែង​ឃើញ​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោដ៏​សម្បូណ៌​ហូរ‌ហៀរដូច​ទឹក​ជ្រោះ ទឹក​ទន្លេ​ទៀត​ហើយ។

18 អ្វីៗ​ដែល​គេ​ខំ​ស្វែង​រក​នោះ​នឹង​បាត់​បង់​ទៅ​វិញគឺ​គេ​មិន​អាច​រក្សា​ទុក​ឡើយហើយ​គេ​ក៏​មិន​បាន​សប្បាយ​នឹង​ទ្រព្យ‌សម្បត្តិដែល​គេ​រក​ស៊ី​បាន​នោះ​ដែរ។

19 គេ​ជិះ‌ជាន់ និង​បោះ​បង់​ចោល​ជន​ក្រីក្រគេ​រឹប​អូស​យក​ផ្ទះ​ដែល​ខ្លួន​មិន​បាន​សង់។