យ៉ូប 20:20-26 KHSV

20 គេ​មាន​ចិត្ត​លោភ‌លន់​មិន​ចេះ​ស្កប់តែ​គេ​មិន​អាច​រក្សា​ទុក​នូវ​អ្វីៗដែល​គេ​ពេញ​ចិត្ត​នោះ​បាន​ឡើយ។

21 គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់តែ​ភាព​ចម្រុង‌ចម្រើន​របស់​គេនឹង​មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ។

22 ក្នុង​ពេល​កំពុង​តែ​សម្បូណ៌‌សប្បាយនោះ​គេ​បែរ​ជា​ខ្វះ​ខាត​វិញទុក្ខ​វេទនា​ទាំង​អស់​នឹង​គ្រប​សង្កត់​លើ​គេ។

23 នៅ​ពេល​ដែល​គេ​កំពុង​តែ​បំពេញ​ក្រពះនោះ​ព្រះ‌ជាម្ចាស់​ស្រោច​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លារបស់​ព្រះ‌អង្គ​ទៅ​លើ​គេ ទុក​ជា​អាហារ។

24 ប្រសិន​បើ​គេ​រត់​គេច​ពី​អាវុធ​ដែកនោះ​ធ្នូ​លង្ហិន​នឹង​បាញ់​ព្រួញ​ទៅ​ទម្លុះ​គេ

25 ប្រសិន​បើ​គេ​ដក​ព្រួញ​ចេញ​ពី​ខ្លួននោះ​មុខ​ដាវ​ដ៏​មុត​នឹង​ចាក់​ទម្លុះរហូត​ដល់​ថ្លើម​របស់​គេ។ការ​ភ័យ​តក់‌ស្លុត​នឹង​កើត​មាន​ដល់​គេ។

26 ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​វិនាស​បាត់ក្នុង​ភាព​ងងឹត​អន្ធការភ្លើង​ដែល​គ្មាន​នរណា​បញ្ឆេះ នឹង​មក​បំផ្លាញ​គេអ្វីៗ​ដែល​នៅ​សេស‌សល់​ក្នុង​ផ្ទះ​របស់​គេក៏​ឆេះ​អស់​ដែរ។