យ៉ូប 20:3-9 KHSV

3 ពាក្យ​ស្ដី​បន្ទោស​របស់​លោកដូច​ជា​បន្តុះ‌បង្អាប់​យើង​ខ្ញុំ​ជ្រុល​ពេក​ហើយហេតុ​នេះ ខ្ញុំ​ត្រូវ​តែ​យក​គំនិត​ប្រាជ្ញា​របស់​ខ្ញុំមក​ឆ្លើយ​តប។

4 លោក​មិន​ជ្រាប​ទេ​ឬ​ថា តាំង​ពី​បុរាណ​រៀង​មកគឺ​ចាប់​ពី​ពេល​ដែល​ព្រះ‌ជាម្ចាស់​ដាក់​មនុស្សនៅ​លើ​ផែនដី​នេះ

5 មនុស្ស​អាក្រក់​មាន​ជ័យ‌ជំនះ​តែ​មួយ​ស្របក់​ទេហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។

6 ទោះ​បី​គេ​មាន​កំពស់​រហូត​ដល់​មេឃហើយ​ក្បាល​របស់​គេ​ទើស​ពពក​ក្ដី

7 ក៏​គេ​មុខ​ជា​វិនាស​រហូត​ត​ទៅដូច​លាមក​របស់​ខ្លួន​ដែរ។អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​អ្នក​នោះ​នឹង​ពោល​ថា“តើ​គាត់​ទៅ​ណា​បាត់​ហើយ?”

8 គេ​នឹង​រសាត់​បាត់​ទៅ ដូច​ការ​យល់​សប្ដិគ្មាន​នរណា​ឃើញ​គេ​ទៀត​ឡើយគេ​នឹង​រលាយ​សូន្យ​ទៅដូច​សុបិន​និមិត្ត​នៅ​ពេល​យប់។

9 អ្នក​ដែល​ធ្លាប់​ឃើញ​គេនឹង​លែង​ឃើញ​គេ​ទៀត​ហើយនៅ​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​អាស្រ័យក៏​គ្មាន​នរណា​ឃើញ​គេ​ទៀត​ដែរ។