យ៉ូប 21:19-25 KHSV

19 អស់​លោក​ពោល​ថា“ព្រះ‌ជាម្ចាស់​នឹង​ដាក់​ទោស​កូន​ចៅព្រោះ​តែ​អំពើ​អាក្រក់​ដែល​ឪពុក​ប្រព្រឹត្ត”ក៏​ប៉ុន្តែ សូម​ព្រះ‌អង្គ​ដាក់​ទោសមនុស្ស​អាក្រក់​វិញ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន។

20 សូម​ឲ្យ​គេ​ឃើញ​ទុក្ខ​វេទនា​របស់​ខ្លួនគឺ​សូម​ឲ្យ​ខ្លួន​គេ​ផ្ទាល់​រង​នូវ​ព្រះ‌ពិរោធរបស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។

21 កាល​ណា​ចំនួន​ខែ​ដែល​គេ​ត្រូវ​រស់ឈាន​ដល់​ទី​បញ្ចប់​ហើយគេ​មិន​អាច​អំពល់​ពី​អនាគត​នៃ​ក្រុម​គ្រួសាររបស់​ខ្លួន​បាន​ទេ។

22 គ្មាន​នរណា​អាច​បង្រៀន​ព្រះ‌ជាម្ចាស់ឲ្យ​ចេះ​ដឹង​បាន​ឡើយដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​នៅ​ស្ថាន​ដ៏​ខ្ពស់ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ​ដែរ។

23 អ្នក​ខ្លះ​ស្លាប់ ក្រោយ​ពី​បាន​រស់​នៅ​យ៉ាង​ស្រណុកហើយ​ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ឥត​ទុក្ខ​កង្វល់

24 សាច់​ឈាម​នៅ​ស្រស់​ល្អ កម្លាំង​នៅ​រឹង‌ប៉ឹង។

25 អ្នក​ខ្លះ​ទៀត​ស្លាប់ ក្រោយ​ពី​បាន​រង​ទុក្ខ​ព្រួយហើយ​ពុំ​ធ្លាប់​ស្គាល់​សុភមង្គល​ទាល់​តែ​សោះ។